22/12/2020 16:10 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ជាណែនាំតុលាការ​ប្រជាជន​កំពូលអនុវត្តភារកិច្ចនៅឆ្នាំ ២០២១

នាព្រឹកថ្ងៃទី ២១ ធ្នូ នៅទីក្រុងហាណូយ តុលាការប្រជាជនកំពូលបានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូជាមួយអង្គភាពចំនួន ៨០០ នៅទូទាំងប្រទេស ដើម្បីធ្វើការបូកសរុបការងារឆ្នាំ ២០២០ និងអាណត្តិ ២០១៦-២០២០ ក៏ដូចជាអនុវត្តន៍ការងារតុលាការឆ្នាំ ២០២១។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VGP)


ថ្លែងនៅក្នុងកិច្ចប្រជុំនេះ នា យករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះតុលាការប្រជា ជនកំពូល ដែលបានអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តរបស់បក្ស រដ្ឋ ស្ដីពីពីការធ្វើកំណែទម្រង់វិស័យយុត្តិធម៌។
គួរកត់សម្គាល់ថា តុលាការគ្រប់ជាន់ថ្នាក់ បានម្ចាស់ការ ច្នៃប្រឌិតក្នុងការបញ្ជាណែនាំសម្របសម្រួល ដោយទទួលបានការបោះជំហានថ្មី ហើយសម្រេចបានសមិទ្ធិផលដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យយុត្តិធម៌។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យតុលាការប្រជាជនគ្រប់ជាន់ថ្នាក់ដាក់ចេញទិដៅ គោលដៅ ភារកិច្ច និងដំណោះស្រាយជាក់ស្ដែងសម្រាប់យុទ្ធសាស្ត្រកំណែទម្រង់វិស័យយុត្តិធម៌ថ្មីរបស់តុលាការនិយាយដោយឡែក និងខឿនយុត្តិធម៌និយាយរួម សំដៅឆ្លើយតបនឹងតម្រូវការក្នុងស្ថានភាពថ្មី ក៏ដូចជាបន្តកែទម្រង់ និងផ្លាស់ប្ដូរថ្មី ដើម្បីអភិវឌ្ឍន៍ខឿនយុត្តិធម៌របស់ប្រទេសជាតិឲ្យស្របតាម ខឿនយុត្តិធមជឿនលឿននៅលើពិភពលោកផងដែរ៕

បណ្តាព័ត៌មានបានផ្សាយ