22/06/2020 14:58 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong

នាព្រឹកថ្ងៃទី២១ មិថុនា នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ngo Quyen ទីក្រុង Hai Phong ដើម្បីជម្រាបជូនលទ្ធផលនៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៤។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc សាកសួរសុខទុក្ខអ្នកបោះឆ្នោតវ័យចាស់ម្នាក់។ (រូបថត៖ VOV)



នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានអះអាងថា សម័យប្រជុំបានប្រព្រឹត្តទៅយ៉ាងហ្មត់ចត់ ដោយមានចំណុចថ្មីៗ និងលក្ខណៈប្រជាធិបតេយ្យ ហើយទោះបីជាជុំទីមួយត្រូវបានរៀបចំឡើងតាមអនឡាញក្ដី ប៉ុន្តែសមាជិកសមាជិកាសភានៅតែពិភាក្សាគ្នាយ៉ាងផុលផុស។ សេចក្ដីសម្រេចចិត្តសំខាន់ជាច្រើនត្រូវបានអនុម័ត តាមនោះបង្ហាញឲ្យឃើញនូវសាមគ្គីភាព ឯកភាពរបស់បណ្ដាស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិនិងស្ថាប័នយុត្តិធម៌ ក្រោមការដឹកនាំរបស់បក្ស។ អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលនិងប្រជាជនក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យប្រជាជនទីក្រុង Hai Phong បន្តពង្រីក “ស្មារតី Bach Dang” ដើម្បីអភិវឌ្ឍទីក្រុងយ៉ាងខ្លាំងក្លាថែមទៀត រួមចំណែកទៅក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ