01/01/2020 13:32 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំរបស់រដ្ឋាភិបាលប្រចាំខែធ្នូ ឆ្នាំ ២០១៩


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ
 

នារសៀល​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc រដ្ឋាភិបាល​បានបើកកិច្ចប្រជុំប្រចាំខែចុងក្រោយនាឆ្នាំ ២០១៩។ 
 
នៅទី​នេះ អង្គប្រជុំបានផ្ទៀងស្តាប់នូវរបាយការណ៍ស្តីពី សេចក្តី​ព្រាង​ច្បាប់​ធ្វើ​វិសោធន​កម្ម​និង​បំពេញ​បន្ថែម​មាត្រាមួយ​ចំនួននៃច្បាប់ស្តីពី ការដោះស្រាយការរំលោភរដ្ឋបាល រាយការណ៍លទ្ធផលនៃការប្រមូលសន្លឹកឆ្នោត ដើម្បី​ទទួលយកនូវមតិរបស់សមាជិករដ្ឋាភិបាល ពោលគឺ សំណើចំនួន ៣ សម្រាប់ការ​បង្កើត​ច្បាប់​និង​ខ្លឹម​សារ​ពាក់​ព័ន្ធ​។
 
នៅក្នុងកិច្ចប្រជុំនេះ លោក​នាយករដ្ឋ​មន្រ្តីបាន​ឯកភាព​ចាត់តាំង​ក្រសួង​ផែន​ការ​និង​វិនិយោគ​ដើម្បី​ប្រមូល​មតិ​យោប​ល់ពីសមាជិករដ្ឋាភិបាល បំពេញរបាយការណ៍របស់រដ្ឋាភិបាល​សម្រាប់ដាក់​ជូនគណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ដោយអនុញ្ញាតបង្កើតដំណោះស្រាយជាគោលការណ៍ លក្ខណៈវិនិច្ឆ័យនិងបទដ្ឋាន​សម្រាប់​ការ​បែង​ ចែកដើម ទុនវិនិយោគសាធារណៈក្នុងឆ្នាំ ២០២១-២០២៥ យោងទៅតាម​បទបញ្ជា​និង​ស្របតាម​ច្បាប់​ស្តីពីការ​វិនិយោគសាធារណៈ (ធ្វើវិសោធនកម្ម) ផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ