14/12/2019 13:54 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ២០ នៃការបង្កើតសមាគមវាយនភណ្ឌកាត់ដេរវៀតណាម (VITAS)


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ VGP)
 

នា​រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩​ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ២០ នៃការបង្កើតសមាគមវាយនភ័ណ្ឌកាត់ដេរវៀតណាម (VITAS) ។
 
អញ្ជើញ​ថ្លែងមតិនៅក្នុងពិធីនេះ លោក Nguyen Xuan Phuc បានមាន​ប្រសាសន៍​ថា​លោក​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យវាយនភ័ណ្ឌកាត់ដេរ ដោយមានសហគ្រាសចំនួន ៧០០០ ដែល​បាន​រួម​ចំណែ​កយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាពិសេស វិស័យនេះបានបង្កើតការងារធ្វើជូនដល់ ៣ លាន​នាក់ ដោយមិនត្រឹមតែនៅក្នុងទីក្រុងប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ពិបាកផងដែរ រួមចំ​ណែក​កាត់​បន្ថយ​កម្លាំង​ពលករក្នុងវិស័យកសិកម្ម។ លោក Nguyen Xuan Phuc  ក៏បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​សមាគម​វាយនភ័ណ្ឌកាត់​ដេរវៀត​ណាម ដែលបាន​បំពេញ​តួនាទីនិង​ភារកិច្ច​របស់​ខ្លួន​យ៉ាង​ល្អ​ប្រសើរ​និង​ជាស្ពាន​តភ្ជាប់​រវាង​រដ្ឋាភិបាល​និងធុរកិច្ច ព្រទាំងអនុវត្តយ៉ាង​សកម្ម​និង​មាន​ភាព​ម្ចាស់​ការក្នុង​ការពិគ្រោះយោប​ល់គោល​នយោបាយ​ ជាពិសេសក្នុងការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរី​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ