22/08/2019 11:14 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Scott Morrison៖ អូស្ត្រាលីមានគោលបំណងពង្រីកសក្ដានុ ភាពយ៉ាងពេញលេញរបស់ទំនាក់ទំនងជាមួយវៀតណាម


 នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison (រូបថត៖ TTXVN)
 

លោក Scott Morrison បានជម្រាបថាខ្លឹមសារស្នូលនៃដំណើរទស្សនកិច្ច នៅវៀតណាមលើកនេះ គឺ​ការ​បង្កើន​កិច្ច​សហ​ប្រតិបតិ្តការសេដ្ឋកិច្ច ស​ន្តិសុខនិង កិច្ចសហប្រតិបតិ្តការរវាងប្រជាជននៃ​ប្រទេសទាំងពីរ។ 
 
មុនពេល​អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែសីហា នាយករដ្ឋ​មន្រ្តី​អូស្ត្រាលី​លោក Scott Morrison បានឆ្លើយ សម្ភាសន៍ទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពីគោលដៅ អត្ថន័យ និង​ខ្លឹម​សារ សំខាន់ៗនៃដំណើរទស្សនកិច្ច ក៏ដូចជាទិសដៅសហប្រតិបតិ្តការរវាងប្រទេស ទាំង​ពីរ​នា​ពេល​ខាង​មុខ​ផង​ដែរ​។
 
លោក Scott Morrison បានជម្រាបថាខ្លឹមសារស្នូលនៃដំណើរទស្សនកិច្ច នៅវៀតណាមលើកនេះ គឺការ​បង្កើន​កិច្ច​សហប្រតិបតិ្តការសេដ្ឋកិច្ច សន្តិសុខនិង កិច្ចសហប្រតិបតិ្តការរវាងប្រជាជននៃប្រទេសទាំងពីរ។ អូស្ត្រាលី​និង​វៀត​ណាម បានចែករំលែកទស្សនៈវិស័យស្រដៀងគ្នាចំពោះតំបន់និងពិភពលោក។ ប្រទេស ទាំងពីរសុទ្ធ​តែ​គាំ​ទ្រ​ពាណិជ្ជកម្មបើកចំហនិងសេរីភាពនៅសមុទ្រ។ ក្នុងដំណើរ ទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តីលោក Scott ​Morrision មានគោលបំណងជួប ពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ​ដើម្បី​ចាត់វិធានការធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។
 
ក្នុងឆ្នាំ២០២០ វៀតណាមនឹងចូលកាន់តំណែងជាប្រធានអាស៊ាននិងសមា ជិកមិន​អចិន្រ្តៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ នាយករដ្ឋមន្រ្តី អូស្ត្រាលីលោក Scott Morrison បានសង្កត់ធ្ងន់ថា ទាំង​អូស្ត្រាលី​​និ​ង​វៀតណាម សុទ្ធតែចង់ឃើញតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយសុវត្ថិភាព ខាងយុទ្ធសាស្ត្រ ស្ថិរភាពខាង​សេដ្ឋកិច្ច​ហើយ​មាន​អធិបតេយ្យ​ភាព​ខាង​នយោបាយ​។ រដ្ឋាភិបាល​អូស្ត្រាលី​សន្យា​បង្កើន​ទំនាក់​ទំនងរវាងអូស្ត្រាលីជាមួយ អាស៊ាន សំដៅកសាងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយ​ដែល​អភិវឌ្ឍ​ ដោយលក្ខណៈបើកចំហ គ្រប់ជ្រុងជ្រោយនិងសម្បូររុងរឿង ព្រមទាំងជាតំបន់ មួយដែល​មាន​ពាណិជ្ជកម្ម​សេរី ហើយសិទ្ធិរបស់ប្រទេសទាំងអស់ត្រូវបានគោរព ដូចគ្នាផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ