05/07/2019 11:24 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែមិថុនាឆ្នាំ២០១៩


 ទិដ្ឋភាពនៅកិច្ចប្រជុំនេះ (រូបថត៖ chinhphu.vn)
 

 និយាយដល់ព្រឹត្តិការណ៍កិច្ចការបរទេសលេចធ្លោមួយចំនួននាពេលកន្លងទៅ លោកនាយក​រដ្ឋមន្រ្តី​បាន​រំលឹក​ឡើង​វិញនូវ​ការចុះហត្ថលេខាលើកិច្ចព្រម​ ព្រៀងពាណិជ្ជកម្មសេរី​និងកិច្ច​ព្រម​ព្រៀង​គាំពារ​វិនិយោគ​រវាង​វៀត​ណាម​និង​សហភាពអឺរ៉ុប ការដែលវៀតណាមជាប់ឆ្នោតជា​សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹ​ក្សា សន្តិសុខ​អង្គការ​សហប្រជា​ជាតិ ការត្រៀមរៀបចំយ៉ាងល្អស​ម្រាប់កិច្ចប្រជុំកំពូល អាមេរិ​ក-សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានីត​កូរ៉េ និងការរៀបចំមហាពិធី វិសាខអង្គការសហប្រជាជាតិប្រ​កបដោយជោគជ័យជាដើម​។
 
នាព្រឹក​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំអនឡាញទូទាំង ប្រទេស​ស្ដីពី​ស្ថាន​ភាព​អនុវត្ត​ភារ​កិច្ច​សេដ្ឋកិច្ច​សង្គម​ក្នុងខែ​មិថុនានិ​ងក្នុងឆមាសទី ១ឆ្នាំ២០១៩។ ​អញ្ជើញចូលរួមកិច្ចប្រជុំនេះនៅមានវ​ត្តមាន​របស់​បណ្ដា​ឧបនា​យក​រដ្ឋ​មន្រ្តី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានានៅរដ្ឋធានីហាណូយ ក៏ដូចជាការចូលរួម អនឡាញ​របស់​ថ្នាក់​ដឹកនាំ​នៃខេត្ត​ ក្រុង ដទៃទៀតទាំង៦​៣។
 
លោកនាយករដ្ឋមន្រ្តីបាន​វាយតម្លៃថា ក្នុងកាលៈទេសៈដែលស្ថានភាពពិភព លោកមានការវិវត្តន៍យ៉ាងស្មុគ​ស្មាញជា​ច្រើន​ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ វៀត​ណាមនោះ ប្រព័ន្ធនយោបាយទាំងមូល បណ្ដាក្រ​សួង ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់ សហគមន៍ធុរជននិងប្រជាជនទូទាំងប្រទេស បានខិតខំប្រឹងប្រែងដោយស្មារតី ប្ដេជ្ញាចិត្តខ្ពស់​បំផុត​ ដើម្បីជំនះពុះពារលើការលំបាក ហើយសម្រេចបានសមិទ្ធ ផលជាច្រើ​នទាំងខាងសេដ្ឋកិច្ច វប្ប​ធម៌ សង្គម បរិស្ថាន​ ការពារជាតិ និងសន្តិសុខ ក្នុងឆមាសទីមួយឆ្នាំ២០១៩។
 
និយាយដល់​ព្រឹត្តិការណ៍កិច្ចការបរទេសលេចធ្លោមួយចំនួននាពេលកន្លងទៅ លោកនាយក​រដ្ឋមន្រ្តី​បាន​រំលឹក​ឡើង​វិញនូ​វការចុះហត្ថលេខាលើកិច្ចព្រម ព្រៀង​ពាណិជ្ជកម្មសេរីនិងកិច្ច​ព្រមព្រៀង​គាំពារ​វិនិយោគ​រវាងវៀត​ណាម​និង​សហភាពអឺរ៉ុប ការដែលវៀតណាមជាប់​ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍​នៃក្រុម​ប្រឹក្សា សន្តិសុខអង្គការ​សហប្រជាជាតិ​ ការត្រៀមរៀបចំយ៉ាងល្អសម្រាប់​កិច្ចប្រជុំកំពូល អាមេរិក​-សាធារណៈ​រដ្ឋប្រជាធិ​បតេយ្យ​ប្រជាមានី​តកូរ៉េ និងការរៀបចំមហាពិ​​ធី វិសាខអង្គការសហប្រជាជាតិប្រកប​ដោយជោ​គជ័យជាដើម។
 
ចំពោះការងារបញ្ជាណែនាំរបស់រដ្ឋាភិបាលក្នុង​ឆមាសទីមួយ នាយករ​ដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់​ធ្ងន់​ថា រដ្ឋាភិបាលបានបញ្ជាណែនាំ​យ៉ាង ប្ដូរផ្ដាច់ក្នុងការកសាងសេណារី​យ៉ូកំ​ណើន កសាង​វិធីប្រតិ​បត្តិសម្រាប់​ខែនីមួយៗ ត្រីមាសនីមួយៗ ​ដោយផ្ដោតទៅលើការដោះស្រាយការលំបាកដើម្បី​ជំរុញផលិតកម្មនិង ​អាជីវកម្ម​ហើយរៀបចំកិច្ចប្រជុំទូទាំងប្រទេសនិ​ងកិច្ចប្រជុំអន្តរជាតិ​ជាច្រើន​ស្ដីពី ការជំរុញផលិតកម្ម​និងការ​នាំចេ​ញ ​ការកែច្នៃកសិផល ការអភិវឌ្ឍតំបន់ដីសណ្ដ ទន្លេ Cuu Long ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចសំខាន់ៗ សេដ្ឋកិច្ច​ទេសចរណ៍​ និង សេដ្ឋកិច្ចឯកជនជាដើម។ ក្រៅពីនោះ រដ្ឋាភិបាល និង​នាយករដ្ឋមន្រ្តីរដ្ឋាភិបាលក៏ ​បានបញ្ជាណែនាំ​យ៉ាងប្ដូរផ្ដាច់ ចំពោះការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម​ ផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ