03/07/2019 11:23 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យដំណើរចូលរួមកិច្ចប្រជុំកំពូល G20 និងទស្សនកិច្ចនៅជប៉ុន


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យដំណើរចូលរួមកិច្ចប្រជុំកំពូល G20 និងទស្សនកិច្ចនៅជប៉ុន
 

 នាយប់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ​២០១៩​ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួម​ជាមួយ​គណៈ​ប្រតិភូជាន់ខ្ពស់វៀតណាម បាន​វិលត្រឡប់ មកទីក្រុងហាណូយ បញ្ចប់ប្រកបដោយ​ជោគ​​ជ័យ​នូវ​ដំណើរ​​ចូល​រួមកិច្ចប្រជុំកំពូលនៃបណ្តា ប្រទេសមានសេដ្ឋកិច្ចរីក ចម្រើន (G20) និងធ្វើទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន​ ​តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុ​ន លោក Shizo Abe។ 
 
ក្នុង​កំឡុងពេល ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០១៩ លោក​នាយក​រដ្ឋ​មន្ត្រី​មាន​សកម្ម​ភាព​ជិត​ ៦០ ក្នុងនោះ​មានទាំងសកម្មភាពពហុភាគីនិងទ្វេភាគី ជួបសន្ទនា​កម្រិតខ្ពស់ ការជំរុញ​ពាណិជ្ជកម្ម​រួមទាំង​សកម្មភាព​ការទូតប្រជាជន។
 
ចូលរួមក្នុងកិច្ចប្រ​ជុំកំពូល G20 នៅទីក្រុង Osaka ក្នុងនាមជាភ្ញៀវកិត្តតសពិសេសលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចូលរួមក្នុងកិច្ចពិភាក្សាទាំងអស់នៃ កិច្ចប្រជុំ ក៏ដូចជាចូលរួមមតិដល់សេចក្តីព្រាង សេចក្តីថ្លែងការណ៍រួម​នៃកិច្ចប្រជុំនេះទៀតផង។ នៅខាងក្រៅកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀ​តណាម លោក N​guyen Xuan Phuc បានទទួលជួបសន្ទនានិងពិភាក្សាការងារជាមួយមេដឹកនាំបណ្ដាប្រ ទេស G20 និង​អង្គការ​អន្តរជាតិ​មួយចំ​នួន ដូចជាប្រធានរដ្ឋចិន, ប្រធានាធិបតីរុស្សី អាមេរិក បារាំង កូរ៉េខាងត្បូង ឈីលី ទួរគី អាហ្សង់ទីន, នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ កាណាដា សិង្ហបូរី ហូឡង់ អូស្ត្រាលី ឥណ្ឌា រួមទាំង​ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​ អគ្គលេខា ធិការអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសុខភាពពិភពលោក ​(WHO) ប្រធាន​ធនាគារ​​ពិភព​លោក (WB) និងប្រធានធនាគារអភិវ​ឌ្ឍន៍អាស៊ី (ADB) ដើម្បី​ពិភាក្សា​ពីវិធាន​ការ​បង្កើន​និង​ធ្វើឲ្យ​ស៊ីជម្រៅថែ​មទៀត ទំនាក់ទំនងរវាងវៀតណាមជាមួយ​ដៃគូនានា ក៏ដូចជាដោះស្រាយបញ្ហាជាក់លាក់។​ នៅបណ្តា​ជំនួប ថ្នា​ក់ដឹកនាំនិងអង្គកា​រអន្តរជាតិនានា សុទ្ធតែវាយតម្លៃ​ខ្ពស់ចំពោះ​តួនាទី​និងកិត្យានុ​ភាព​របស់​ វៀ​តណាមក្នុងតំបន់ ព្រមទាំងសម្តែងបំណងប្រាថ្នា ចង់រជំរុញ​ទំនាក់ទំនងជាមួយ វៀត​ណាម ដើម្បី​សន្តិភាព​ ស្ថិរភាព កិច្ចសហប្រតិបត្តិកា​រនិង​ការអភិវឌ្ឍន៍។
 
ក្នុងដំណើរ​ទស្សនកិច្ចនៅជប៉ុន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទទួល​ជួប​ពិភាក្សា​ជាមួយ​នាយ​ករដ្ឋ​មន្ត្រី​ជប៉ុន​លោក Shinzo Abe។ ក្នុងជំនួបនេះ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាង​ថា: វៀត​ណាម​ជានិច្ចកាល​ចាត់ទុកជប៉ុនជាដៃគូដែលមា​នទំនុកចិត្ត សំខាន់ជួរ​មុខ និង​យូរអង្វែង។          
 
នៅក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីមានសកម្មភាពជំរុញការវិនិយោគមួយចំនួន។ ក្រៅពី​នោះ លោកនាយករដ្ឋមន្រ្តីបានជួបពិភាក្សាជាមួយអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យសេរី (LDP); ប្រធានសម្ព័ន្ធភាពសមាជិក សភាមិត្តភាពជប៉ុន - វៀតណាម លោក Nikai Toshihio; បាន​ទទួល​ជួប​អភិបាល​ខេត្តChiba; អភិបាលក្រុង Nasushiobara ខេត្ត Tochigo និងប្រធានអង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) ​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ