26/06/2019 10:48 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc: តំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើងត្រូវរក្សាដ៏រឹងមាំនូវតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច​


 រូបថតៈ VGP/Quang Hieu
 

 តំបន់​សេដ្ឋកិច្ចសំខាន់នៅភាគខាងជើងនៃប្រទេសវៀតណាម ត្រូវ​បន្ត​រក្សានិង​ពង្រីក​ថែម​ទៀត​នូវ​តួនាទី​របស់​ខ្លួន​ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋ​កិច្ច វប្បធម៌និងវិទ្យាសា​ស្ត្រនៃប្រទេស​ទាំង​មូល។
 
ទន្ទឹមជាមួយគ្នានោះ តំបន់សេដ្ឋកិច្ចសំខាន់​នៅភាគ​ខាង​ជើង​ត្រូវ​ខិត​ខំប្រឹង​ប្រែង​រួម​ជាមួយ​តំបន់​សេដ្ឋកិច្ច​សំខាន់​នៅភាគ​ខាងត្បូង ដើម្បីក្លាយទៅជាក្បាលម៉ាស៊ីន​ពីរ និងជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏ធំបំផុត​មានការ​អភិវឌ្ឍ​យ៉ាង​ស្វាហាប់របស់ប្រទេសទាំងមូល​។ នេះជាប្រសាសន៍របស់នាយករ​ដ្ឋមន្ត្រីវៀតណាម លោក N​guyen Xuan Phu​c នៅឯសន្និសីទស្តីពីការ​អភិវឌ្ឍន៍តំបន់​សេដ្ឋកិច្ច​សំខាន់​នៅភាគ​ខាង​ជើង​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នាថ្ងៃទី​​២៥ ខែ​មិថុនា នៅខេត្ត Hung Yen (ភាគខាងជើងវៀត ណា​ម)។ ឆ្លៀតឱកាសនេះ​ លោកនាយក​រដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់ទៅលើទិសដៅសម្រាប់អភិវឌ្ឍន៍​តំបន់សេដ្ឋកិច្ច សំខាន់នៅភាគខាងជើងនាពេលខាងមុខ​។ “គោល​ដៅអ​ភិវឌ្ឍន៍នៃតំបន់សេដ្ឋកិច្ចសំខា​ន់នៅភាគខាងជើង គឺត្រូវដើរជួរមុខក្នុងផ្នែក​វិទ្យា សាស្រ្ត​បច្ចេក​វិទ្យានិង​ការច្នៃប្រឌិត ពោលគឺត្រូវដើរឈានមុខក្នុ​ងរបកគំហើញជាយុទ្ធសាស្រ្តចំនួ​ន ៣ និងជាពិសេសគឺ​រៀបចំ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ចឡើងវិញដោយឈរ​លើស្មារតី នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ជា​ពិសេស វិទ្យាសាស្ត្រ ​បច្ចេក​វិទ្យា​និង​ការការច្នៃប្រឌិតរបស់តំប​ន់ត្រូវតែ ជាការបញ្ហាមុខព្រួញក្នុងការអភិវឌ្ឍ​តែម្តង។ យើង​ត្រូវ​កសាង​ទិន្នន័យ​ សម្រាប់ប្រើប្រាស់រួមនៅក្នុងប​ដិវត្តន៍ឧស្សាហកម្មលើកទី​បួន ដើម្បី​អនុវត្ត​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​។ តំបន់ដែលមានស្តង់ដារបញ្ញាខ្ពស់ គួរលើកកម្ពស់តម្លៃវប្បធម៌របស់មនុស្ស។ នេះគឺជាគោល​ដៅផង​និង​ជាកម្លាំង​ចលករសម្រាប់ការអភិ​វឌ្ឍផង”។

ថ្លែង​នៅក្នុងសន្និសិទ លោក Nguyen Duc Chung ប្រធាន​គណៈ​កម្មាធិការ​ប្រជា​ជន​ទីក្រុង​ហាណូយ​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើង បានស្នើឱ្យមានដំណោះស្រាយសំខាន់ៗ ដើម្បីតំបន់​ភាគខាងជើងអាចក្លាយទៅជាតំបន់​សេដ្ឋកិច្ចឈានមុខ និ​ងជាអ្នក​ត្រួសត្រាយ​ផ្លូវជាមួយ​នឹង​របក​គំហើញ​យុទ្ធសាស្ត្រផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ