20/06/2019 11:05 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើ​ការជាមួយសមាគមន៍អ្នកកាសែត


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងជំនួបនេះ (រូបថត៖ Lao Dong)
 

 នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៩ ក្នុងឱកាសអបអរសាទរ​ខួបលើក ទី៩៤ទិវាសារព័ត៌ មានបដិវត្តន៍វៀតណាម​ នាយក​​រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញ ជួបធ្វើ​ការ​ជាមួយ​គណៈកម្មការ​អចិន្រ្តៃយ៍នៃ​សមាគមន៍​អ្នកកាសែត​វៀតណាម។

លោក​នាយករដ្ឋមន្រ្តីបានផ្ញើរការសួរសុខទុក្ខដល់អ្នកកាសែត អ្នកព័ត៌មាន និងអ្នក​និពន្ធ​នៃស្ថាប័ន​សារព័ត៌មាន​ទាំងអស់ទូទាំងប្រទេស ដែលជាមនុស្ស បំពេញការងារនៅសមរភូមិព័ត៌មាន ដោយផ្សព្វផ្សាយ​អំពី​គោល​មាគ៌ា​ គោល នយោបាយរបស់បក្សនិងរដ្ឋទៅកាន់ប្រជាជន ក៏ដូចជាឆ្លុះបញ្ចាំង​ដោយ​ស្មោះស​រអំពី​ជីវភាព​ សង្គមយ៉ាងរស់រវើកផងដែរ។
 
លោក​នាយករដ្ឋមន្រ្តីបានអះអាងថា រាល់សមិទ្ធផលនិងជ័យជំនះលើគ្រប់ វិស័យរបស់​ប្រទេស​ជាតិ​នាពេល​កន្លង​ទៅ គឺមានការរួមចំណែកយ៉ាងសកម្មរបស់ សារព័ត៌មាន ជាពិសេសគឺក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយនិងអវិជ្ជ មាននៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីមានគោល បំណងថា នាពេលខាងមុខ សារព័ត៌​មាន​បន្តជាកម្លាំងដើរជួរមុខក្នុងបញ្ហាធំៗរបស់ប្រទេសជាតិនិងរបស់បក្ស ក៏ដូចជាក្នុងកិច្ច​ការពារ​រាល់​តម្លៃជា​មូលដ្ឋានគ្រឹះនៃប្រទេស ជាតិទៀតផង។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញមាន ប្រសាសន៍ថា៖
 
“សារព័ត៌មានប​ដិវត្តន៍វៀតណាមត្រូវបង្ហាញនូវលំហូរស្នូលនៃសង្គម នោះគឺ កសាងនិងការពារលទ្ធិសង្គមនិយម កសាងប្រទេស​ជាតិប្រកបដោយសមភាព ប្រជាធិបតេយ្យ អារិយ្យធម៌ រក្សាវប្បធម៌ប្រជាជាតិ។ លំហូរស្នូលនោះ ក៏ជាសង្គម មួយកាន់តែល្អប្រសើរឡើង បុព្វហេតុផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិត្រូវបាន ជំរុញយ៉ាងខ្លាំង ហើយជីវភាព​រស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយពីមួយថ្ងៃ ទៅមួយថ្ងៃ។ នោះគឺ ប្រទេសវៀត​ណាម​មួយ​ចាប់​ពីភាពក្រីក្រ អត់ឃ្លាន បាន ក្លាយទៅជាប្រទេសមានប្រាក់ចំណូលជាធម្យម ហើយឋានៈអន្តរជាតិត្រូវបាន លើកកំពស់​ពីមួយថ្ងៃទៅមួយថ្ងៃ ផងដែរ”។
 
នាយករដ្ឋម​ន្រ្តីលោក Nguyen Xuan Phuc បានចាត់ទុកថា សារព័ត៌មានត្រូវ បង្កើតឡើង​ការស្រុះ​ចិត្ត​គំនិត​និង​ជំនឿ​ជាក់យ៉ាងខ្លាំងក្លារបស់សង្គមចំពោះបក្ស។ មិនថាសរសេរអ្វីៗក៏ដោយ ប៉ុ​ន្តែ​ត្រូវ​សរសេរ​ដើម្បី​ផល​ប្រយោជន៍​របស់សហគមន៍ ផលប្រយោជន៍ជាតិ ហើយមិនទុកអោយជំនឿជាក់របស់សង្គមត្រូវសាបសូនទៅ បានឡើយ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ