19/06/2019 11:13 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជូនពរអ្នកកាសែតជើងចាស់នៅទីក្រុងហូជីមិញ


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជូនពរអ្នកកាសែត Nguyen Thi Hang Nga (រូបថតៈ TTXVN)
 

នាព្រឹក​​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទៅសាក​សួរសុខ​ទុក្ខ និងជូនពរដល់អ្នកកាសែតជើងចាស់នៅទីក្រុងហូជីមិញ​ ក្នុង​ឱកាសរំលឹកខួបលើកទី ​៩៤ នៃ​ទិវាសារព័ត៌មាន​បដិវត្តន៍វៀតណាម (២១ មិថុនា)។ 

នៅទី​នេះ នាយករដ្ឋមន្ត្រី លោក  Nguyen Xuan Phuc សង្ឃឹមថា អ្នក​កាសែត​ទាំងអស់​នឹង​បន្ត​លើក​កម្ពស់​ស្មារតី​បដិវត្តន៍ ដើម្បីរួមចំណែកឲ្យបានច្រើនថែមទៀតសម្រាប់ទីក្រុងនិងប្រទេស ព្រមទាំង​ផ្តោត​លើការ​អប់រំអំពី​ប្រពៃណី​អ្នកកាសែតបដិ វត្តសម្រាប់ជំនាន់វ័យក្មេងដើម្បី​ធ្វើត្រាប់តាមនិងសិក្សារៀនសូត្រផ​ង​ដែរ។
 
ក្នុងឱកាស​នេះដែរ លោកនាយករដ្ឋមន្រ្តីក៏បានអបអរសាទរអ្នកកាសែតនៅទូទាំងប្រទេស នឹងមាន​បំណង​ចង់​ឲ្យអ្នកសារ​ព័ត៌មាន លើកកំពស់ប្រពៃណីនៃរយៈពេ​ល ៩៤ ឆ្នាំ នៃសារព័ត៌មានបដិវត្ត​ន៍វៀត​ណាម ដើម្បីរួម​ចំណែក​ដល់ដំណើរការ​កសាងប្រទេសជាតិក្នុងដំណា​ក់កាលថ្មី៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ