31/05/2019 10:46 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន


 នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ហេង សំរិន។ (រូបថត៖ TTXVN)  
 

នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ហេង សំរិន​។ 

នៅក្នុង​ជំនួប នេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលគោរព និងផ្ដល់​អាទិភាព​ដល់​ការ​អភិវឌ្ឍទំនាក់ទំនងសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ និងចំណងមិត្តភាពជាមួយកម្ពុជា ព្រមទាំង​ជួយ​ឧបត្ថម្ភ​គាំទ្រកម្ពុជាក្នុងបុព្វហេតុ អភិវឌ្ឍ​ប្រទេសជាតិផងដែរ។ លោ​កនាយ​ករដ្ឋមន្រ្តី​វៀត​ណាម​មាន​គោល​បំណង​ ​ថា ភាគីទាំងពីរនឹងបន្តបង្កើនកិច្ចសហប្រតិបតិ្តការ ចែក​រំលែកព័ត៌មានសំដៅរក្សា ​យ៉ាងរឹង​មាំនូវ​បរិយាកាស​សន្តិសុខ ស្ថិរភាពរួម ហើយប្រ​កាន់យ៉ាងខ្ជាប់ខ្ជួន​នូវ គោលការណ៍​មិន​អនុញ្ញាត​អោយ​កម្លាំង​ណាមួយ​ ប្រើប្រាស់ដែន​ដីនៃប្រទេសមួយ ដើម្បីធ្វើសក​ម្មភាពប្រឆាំង នឹងប្រទេសផ្សេងមួយទៀតនោះ​ទេ។
 
នាយក​រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើអោយរដ្ឋ សភា​កម្ពុជា​បន្តគាំទ្រ​ចំពោះ​ការបង្កើន​កិច្ចសហ​ប្រតិបតិ្តការ​ លើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្របច្ចេកទេស អា​កាសចរណ៍ កសិកម្ម វា​រី​អគ្គីសនី​ និង ពាណិជ្ជកម្មតាមព្រំដែន សំដៅជំរុ​ញអោយទំហំពាណិជ្ជកម្មទ្វេភាគីលើសពីកម្រិត​ ៥ពាន់លាន​ដុល្លា​អាមេរិក​នាឆ្នាំ២០២០ដែលប្រទេសទាំងពីរបា​នឯកភាពគ្នា។ លោកនាយក​រដ្ឋមន្រ្តីក៏​បាន​ស្នើអោយ​រដ្ឋសភា​កម្ពុជាចេ​ញបទបញ្ញត្តិគតិយុត្ត បន្ថែមទៀត សំ​ដៅលើកទឹកចិត្ត និង​ជួយសម្រួល​ដល់សកម្មភាព​វិនិយោគ​ អាជី​វ កម្ម របស់សហគ្រាសវៀតណាមនៅកម្ពុជា ការពារផលប្រយោជ​ន៍ស្របច្បាប់ របស់សហ​គ្រាសវៀត​ណាម អោយបាន​សមស្រប​ទៅនឹងកិច្ច​ព្រមព្រៀង​រវាងភាគី​ទាំងពីរ​ក៏ដូច​ជាច្បាប់​និង​ទំនៀម​ទំលាប់​អន្តរជាតិ​ផង​ដែរ។
  
ចំពោះបញ្ហា​អាណិកជនវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើ​អោយភាគី​កម្ពុជា​បង្កលក្ខណៈ​ងាយ​ស្រួលសម្រាប់សហគមន៍ អាណិកជនវៀតណាមអំពីលិខិតបទដ្ឋាន គតិយុត្ត ហើយ​ដោះស្រាយ​អោយ​បាន​ សមស្របនូវបញ្ហាបម្លាស់ទីលំនៅរបស់ប្រជាជនវៀតណាមនៅបឹងទន្លេសាបផងដែរ។ ចំពោះកិច្ច​សហប្រ​តិបតិ្ត​ការតំបន់និងអន្តរជាតិ លោកនាយករដ្ឋមន្រ្តីបានលើក ច្បាស់ថា នាឆ្នាំ២០២០ វៀតណាម​នឹង​កាន់​តំណែង​ជាប្រធានអាស៊ាន ហើយនា ​ឆ្នាំនេះដែរ កម្ពុជានឹងទទួល​រៀបចំ​កិច្ចប្រជុំ​ជាន់​ខ្ពស់​វេទិកា​សហប្រតិ​បតិ្តការ​អាស៊ី-​អឺរ៉ុបលើកទី១៣ (ASEM 13)។ ហេតុនេះហើយ វៀ​តណាមត្រៀមខ្លួនជាស្រេច គាំទ្រនិ​ងសហ​ការ​ជាមួយ​កម្ពុជា​សំដៅរក្សា ជំរុញសាមគ្គីភាព​ និងគោលជំហររួម របស់​អាស៊ាន រួមចំណែករក្សា​សន្តិភាព​និង​វិបុលភាព​រួមនៅក្នុង​តំបន់៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ