29/04/2019 08:50 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួម វេទិកា “ខ្សែក្រវាត់និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី២


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យ នូវដំណើរទស្សនកិច្ច ចូលរួមវេទិកា  "ខ្សែក្រវាត់និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី ២
 

 នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀតណាម បានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួម វេទិកា "​ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី២  តបតាម​ការអញ្ជើញ​របស់​អគ្គលេខា​បក្ស​ ប្រធានរដ្ឋចិន លោក  Xi Jinping។
 
ដំណើរទស្សនកិច្ច​ចូលរួមវេទិកា "ខ្សែក្រវ៉ាត់និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរ ជាតិ របស់នាយករដ្ឋ​មន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc លើកនេះ បានបើកនូវជំពូក​ថ្មីមួយក្នុង​ការជំរុញ​កិច្ច​សហប្រតិ​បត្តិការ​អភិវឌ្ឍន៍រវាង វៀតណាម​ជាមួយចិន ព្រមទាំងបញ្ជាក់​ពីសុឆន្ទៈ​និង​តួនាទី​របស់​វៀត​ណាម​ក្នុងការ​ពង្រីកកិច្ច​សហប្រតិបត្តិការ​និង​ការតភ្ជា​ប់​សេដ្ឋកិច្ច​អន្តរជាតិ​ដើម្បីសន្តិភាព​និង​វិបុលភាព​នៅក្នុង​តំបន់​និង​លើពិភពលោក៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ