07/04/2019 10:45 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ចូលរួមពិធី​ជួបជុំបុណ្យចូលឆ្នាំថ្មី​


 ទិដ្ឋភាពនៃពិធីជួបជុំបុណ្យចូលឆ្នាំថ្មី (រូបថត៖ Chinhphu.vn) 
 

 នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ​២០១៩ នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម នាយក​រដ្ឋមន្រ្តី​វៀត​ណាម​លោក​ Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីជួបជុំបុ​ណ្យចូល​ឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ។

ចាប់​ផ្ដើមពិធីជួបជុំនេះគឺឈុតសម្ដែងសិល្បៈដ៏វិសេសវិសាលពោរពេញទៅ ដោយ​អត្ត​សញ្ញាណ​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ។ បុណ្យចូលឆ្នាំថ្មីរបស់ជនរួ​មជាតិខ្មែរជាឱកាសដើម្បីអោយ​ ប្រជាជន​គ្រប់រូ​បជូន​ពរគ្នា​អោយ​ជួប​តែ​សេចក្ដី​សុខចម្រុងចម្រើន ហើយបួងសួង សុំអោយឆ្នាំថ្មី​សិរីសួរស្ដី មានជីវភាពសម្បូរធូធារនិងសុ​ភមង្គល​។ បុណ្យចូល​ឆ្នាំថ្មី​នេះ ក៏មានអត្ថន័យបញ្ចប់រដូវរាំង​ស្ងួត ​ចាប់ផ្ដើមរដូវថ្មីក្នុងមួយឆ្នាំផងដែរ។

​អញ្ជើញថ្លែងនៅពិធី នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន អះអាងថា បក្សនិង​រដ្ឋវៀត​ណាម​ជានិច្ច​កាល​យកចិត្ត​ទុកដាក់យ៉ាងខ្លាំងដល់ ជនរួមជាតិ​នៃបណ្ដាជនជាតិភាគតិ​ច ដែលក្នុង​នោះមាន​តំបន់ជន​ជាតិ​ខ្មែ​រទៀត​ ផង។ លោកនាយករដ្ឋមន្រ្តីបានសម្ដែ​ងនូវក្ដីសោមនស្សរីករាយយ៉ាងក្រៃលែ​ង ដោយ​ឃើញ​ថា ជីវភាព​របស់​ប្រជាជនខ្មែរត្រូវបាន​កែលម្អគួរ​អោយកត់សម្គាល់ ហើយអ្នកមុខអ្ន​កការ ពុទ្ធបរិស័ទ​មហាយានិកាយ​ខ្មែរក៏ដូច​ជាសមាគមន៍ព្រះសង្ឃ សាម​គ្គីស្នេហាជាតិ ​បានធ្វើសកម្មភាព​យ៉ាង​សកម្មក្នុង​ផ្ទះរួម​សមាគមន៍​ពុទ្ធសាស នា​វៀតណាម​​ផងដែរ។ លោកនាយករដ្ឋមន្រ្តី​អញ្ជើញមានប្រសាសន៍​ថា៖

​“ខ្ញុំអំពាវនាវអោយជនរួមជាតិ កម្មាភិបាល យុទ្ធជននិងព្រះសង្ឃខ្មែរទាំង អស់ បន្ត​ពង្រីក​ប្រពៃណី​មហាសាមគ្គី​ជាតិទាំង​មូល អនុវត្តន៍យ៉ាងល្អ​នូវគោល ជំហរ គោលនយោបា​យរបស់​បក្ស រដ្ឋ លើកកំពស់​ស្មារតីបោះជំហាន​ទៅមុ​ខ​ ប្ដេជ្ញាចិត្តជំនះពុះពារលើ​ការលំបាកដើម្បីឆ្ពោះទៅរកជីវភា​ពយ៉ាង​ល្អប្រសើរជាង ចំពោះ​មនុស្ស​និង​ក្រុមគ្រួសារគ្រប់ៗគ្នា​។ ទន្ទឹមនឹងនោះ បន្តចូល​រួមយ៉ាងសកម្ម ក្នុង​ចលនា​ប្រឡង​ប្រណាំង​ស្នេហា​ជាតិ ឧ​ស្សាហ៍ព្យាយាមសិក្សារៀនសូត្រដើម្បី លើកកំព​ស់សមត្ថភាពលើគ្រប់វិស័យ ​រក្សានិ​ង​ពង្រីក​អត្តសញ្ញាណ​វប្បធម៌​ជន ជាតិខ្លួនដើម្បីធ្វើអោយជីវភាពខាង​វប្បធម៌ស្មារតីរបស់ជន​រួមជាតិ​ខ្មែរទាំង​អស់ កាន់​តែ​សម្បូរបែប​ពីមួយថ្ងៃទៅ​មួយថ្ងៃ”។

​នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានស្នើអោយអ្នកមុខអ្នកការ ពុទ្ធសាសនា​មហាយានិកាយ​ខ្មែរបន្ត​ចលនាពុទ្ធបរិស័ទចូលរួមយ៉ាងសក​ម្មក្នុង ចលនាប្រឡងប្រណាំង ​អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម ផងដែរ​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ