26/03/2019 11:01 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនា​ជាមួយរដ្ឋ​មន្ត្រីសេដ្ឋកិច្ចនិង​ថាមពលអាល្លឺម៉ង់,អគ្គនា​យកប្រតិបត្តិនៃ​សម្ព័ន្ធក្រុមហ៊ុន​ VISA (អាមេរិក)​


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយលោក Peter Altmaier រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ (រូបថត:Thong Nhat/TTXVN)
 

 នារ​សៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីសេដ្ឋ កិច្ច​និង​ថាម​ពល​នៃសាធារណរដ្ឋអាល្លឺម៉ង់លោក Peter Altmaier  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើ​ឱ្យអាល្លឺម៉ង់ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការវិនិយោគ ជាពិសេសគឺសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាស របស់​ អាលឺម៉ង់ ឲ្យបង្កើនការវិនិយោគលើបណ្តាគម្រោងអភិវឌ្ឍ ន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងថាមពល។
នាយក​រដ្ឋមន្ត្រីក៏សង្ឃឹមផងដែរថា ប្រទេសអាល្លឺម៉ង់នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាពិសេស​ការ​អប់​រំឧត្តមសិក្សា ពីព្រោះគុណភាពនៃការអប់រំរបស់ អាល្លឺម៉ង់ស្ថិតនៅលំដាប់លេខ១ នៅលើពិភពលោក រួមទាំង​ស្នើឲ្យបង្កើនតម្លៃពាណិជ្ជ កម្មទ្វេភាគី ពីព្រោះភាគីទាំងពីរនៅមានសក្តានុពលជាច្រើនផងដែរ។ ដោយ​បាន​បញ្ជាក់យ៉ាងច្បាស់ថា គម្រោងការអភិវឌ្ឍន៍ផ្លូវការ (ODA) របស់អាល្លឺម៉ង់​បាន​ដើរតួយ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ចសង្គមរបស់ វៀតណាម លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា រដ្ឋាភិបាលអាល្លឺម៉ង់នឹង​បន្ត​ផ្តល់​ជំនួយ​ ODA សំរាប់វៀតណាម។ ម្យ៉ាងវិញទៀត គាំទ្រការផ្ទេរបច្ចេកវិទ្យា ថាមព​លក​កើត​ឡើង​វិញ​សម្រាប់​វៀត​ណាម​ផង​ដែរ​។


 នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយលោក Al Kelly នាយកប្រតិបត្ដិនៃសម្ព័ន្ធក្រុមហ៊ុន VISA (រូបថត: Thong Nhat/TTXVN)
 

រដ្ឋមន្ត្រី លោក Peter Altmaier មានបំណងទទួលបានពលករវៀតណាម ដើម្បីទៅធ្វើការនៅប្រទេសអាល្លឺម៉ង់។ ទន្ទឹម​ជាមួយគ្នានោះ សហការជាមួយវៀតណាមលើវិស័យបច្ចេកវិទ្យាទាក់ទងនឹងបញ្ញាសិប្បនិម្មិត ឌីជីថល ការ​គាំទ្រ​ ការ​ចាប់ផ្តើមអាជីវកម្មប្រកបដោយ​ភាព​ច្នៃប្រឌិត។ អាល្លឺម៉ង់​គាំទ្រនិង​សង្ឃឹម​ថានឹង​បាន​ចុះហត្ថ​លេខា​យ៉ាង​ឆាប់​ៗ ​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ជាផ្លូវការ។

នារសៀល​ថ្ងៃ​ទី ២៥ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួប​ជាមួយ​អគ្គ​នាយ​ក​ប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន VISA (អាមេ រិក) លោក Alfred Kelly ផងដែរ។ នាយករដ្ឋ​មន្រ្តី​វៀត​ណាម​ លោក Nguyen Xuan Phuc ចង់ឱ្យ VISA  ជួយឧបត្ថម្ភការទូទាត់អេឡិចត្រូនិក ធានាសន្តិសុខនិងសុវត្ថិ ភាព​ក្នុង​ការទូទាត់អេឡិចត្រូនិចនៅវៀតណាម។ រដ្ឋាភិបាលវៀតណាមគាំទ្រដល់កិច្ច សហប្រតិបត្តិការ VISA ជាមួយដៃ​គូវៀ​ត​ណាម ដើម្បីផលប្រយោជន៍របស់ភាគីទាំ​ងអស់​។

លោក​ Alfred Kelly បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន VISA កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធជាមួយ​ធនាគារ​រដ្ឋនិង​មាន​​ទំនាក់​ទំនងជិតស្និទ្ធជាមួយដៃគូវៀត​ណាម។ ជាមួយនឹងកិត្យានុភាពរបស់ខ្លួ​ន VISA នឹងមានសម្លេង​យ៉ាង​​​សកម្ម​ចំពោះ​រដ្ឋអំណាចអាមេរិកអំពីសារៈសំខាន់​នៃទីផ្សារវៀតណាម ចំពោះអាមេរិក៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ