10/03/2019 10:46 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹក ខួបទិវាប្រពៃណីវិទ្យាស្ថានពេទ្យយោធា


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសហូជីមិញលើកទី២ជូនវិទ្យាស្ថានពេទ្យយោធា (រូបថត៖ VOV)

 នាព្រឹកថ្ងៃទី៩ ខែមីនា នៅរដ្ឋធានីហាណូយ វិទ្យាស្ថានពេទ្យយោធាវៀត ណាមបានរៀបចំពិធីរំលឹកខួបលើកទី៧០នៃ​ទិវាប្រពៃណី​របស់​វិទ្យាស្ថាន (ថ្ងៃទី ​១០ ខែមីនា ឆ្នាំ១៩៤៩ ថ្ងៃទី១០ ខែមី​នា ឆ្នាំ២០១៩)​ និង​ទទួល​គ្រឿង​ឥស្ស​​រិយយ​សហូជីមិញលើកទី២។
 
អញ្ជើញថ្លែង​នៅទីនេះ នាយករដ្ឋមន្រ្តីវៀ​តណាម លោក Nguyen Xuan P​huc បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វិទ្យាស្ថាន​ដែល​បាន​ អនុវត្តន៍យ៉ាងល្អនូវភារកិច្ចន​យោបាយស្នូលទាំង៣នោះគឺ បណ្ដុះបណ្ដា​លប្រ​ភព ធនធាន​សម្រាប់​កង​ទ័ព​និង​ផ្នែកសុខាភិបាល​ ស្រាវជ្រាវនិងអភិវឌ្ឍន៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យាវេជ្ជឱសថសាស្ត្រ​ លើកកំពស់​គុណភាព​និង​ប្រសិទ្ធភាពក្នុងកា​រពិនិត្យនិង ព្យាបាល​ជំងឺ។​ សូមគូសបញ្ជាក់ថា វិទ្យាស្ថាន​ពេទ្យយោធាជា​មូល​ដ្ឋាន​​បណ្ដុះ​ បណ្ដាលលំដាប់ជួរ​មុខអំពីវេជ្ជសាស្ត្ររបស់កងទ័ពនិ​ងប្រទេសវៀតណាម​ទាំង ​មូល ដែលក្នុង​នោះ​បាន​​បណ្ដុះប​ណ្ដាលអោយប្រទេសជិតខាងកម្ពុជា​និងឡាវ នូវ វេជ្ជបណ្ឌិតទូទៅ វេ​ជ្ជបណ្ឌិត​ឯកទេស និងម៉ាស្ទ័​ររាប់​​ពាន់នាក់។ គ្រូពេទ្យនិងវេជ្ជ ​បណ្ឌិតជាច្រើននៃវិទ្យាស្ថាននេះ បា​នទៅកាន់​តំបន់ឆ្ងាយ​ដាច់​ស្រយាល​ តំបន់ ព្រំដែន និងតំបន់កោះសមុទ្រដើម្បីពិនិត្យ​និងព្យាបាលជំងឺសម្រាប់យុទ្ធជន​ ជនរួម ជាតិ និង​អ្នក​នេសាទ​យ៉ាងច្រើនកុះករ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc “វិទ្យាស្ថាន​ពេទ្យយោធាត្រូវ​មានយុទ្ធសាស្ត្រ​អភិវឌ្ឍដ៏​យូរអ​ង្វែង មានចក្ខុ វិស័យដល់ឆ្នាំ២០៣​០ឬឆ្នាំ២០៤៥ ហើយខិតខំប្រឹងប្រែងកសាងវិទ្យា​ស្ថានក្លាយ ទៅជាមជ្ឈមណ្ឌល​បណ្ដុះប​ណ្ដាល ស្រាវជ្រាវ និងព្យាបាលជំងឺលំដាប់​តំបន់និង អន្តរជាតិ។ ប៉ុន្តែដំបូងប​ង្អស់ ខ្ញុំស្នើអោយ​វិទ្យាស្ថាន​ត្រូវក្លាយទៅជាមជ្ឈមណ្ឌ​ល ស្រាវជ្រាវវេជ្ជសាស្ត្រយោធាជួរមុខ​នៅវៀតណាម ដែលមាន​ឯកទេស​កម្មមួយ ចំនួន​ស្មើរនឹងកម្រិតជឿនលឿនក្នុងតំ​បន់”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ