នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេសបុរីវ៉ាទីកង់

នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនា ជាមួយអនុប្រធានរដ្ឋមន្រ្តីការបរទេសបុរីវ៉ាទីកង់ លោក Antonie Camilleri និងគណៈប្រតិភូបុរីវ៉ាទីមក ដែលមកចូលរួម កិច្ចប្រជុំវង់ទី៧ នៃក្រុមកិច្ចការចម្រុះវៀតណាម-វ៉ាទីកង់។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាល គាំទ្រគោលជំហរមហាសាមគ្គីភាពជាតិទាំងមូល អនុវត្តន៍គោលនយោបាយគោរព និងធានាសេរីភាពជំនឿនិងសាសនាសម្រាប់មនុស្សគ្រប់រូប។
លោកបានសង្កត់ធ្ងន់ថា គោលនយោបាយរបស់វៀតណាម គឺលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់សាសនាទាំងឡាយ ក្នុងនោះមានទាំងសាសនាកាតូលិកផងដែរ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើរឱ្យបុរីវ៉ាទីកង់ បន្តយកចិត្តទុកដាក់និងណែនាំឲ្យសហគមន៍កាតូលិក វៀត ណាមសាមគ្គីគ្នានិងរួមដំណើរជាមួយ ប្រទេសជាតិ រួមចំណែកដល់ការលើកកម្ពស់រូបភាពដ៏ល្អប្រសើរ របស់កាតូលិកនៅវៀតណាម ជាពិសេសលើកកម្ពស់ទំនាក់ទំនង រវាងវៀតណាមនិងបុរីវ៉ាទីកង់ ឲ្យមានការរីក ចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ចំណែកអនុរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ លោក Antoine Camilleri បានអះអាងថា បុរីវ៉ាទីកង់ចង់ពង្រីកទំនាក់ទំនងជាមួយវៀតណាមឲ្យកាន់តែអភិវឌ្ឍន៍ ហើយតែងតែលើកទឹកចិត្តឲ្យសហគមន៍កាតូលិកវៀតណាម ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
អនុរដ្ឋមន្ត្រី Antoine Camilleri បានអះអាងថា សម្តេចប៉ាបតែងតែយកចិត្តទុកដាក់ជាពិសេស ចំពោះវៀតណាម ក៏ដូចជាមានបំណងប្រាថ្នាចង់ឲ្យសមាគមសាសនា រួមដំណើរនិងរួមចំណែកសម្រាប់វិបុលភាពជាតិ។ លោក Antoine Camilleri បានជឿជាក់ថា ទំនាក់ទំនងរវាងភាគីទាំងពីរនឹងបន្ត ទទួលបានផ្លែផ្កាច្រើនថែមទៀតជាមិនខាន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម