នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងផគមនាគមន៍អ៊ីតាលី

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងផគមនាគមន៍អ៊ីតាលី
ថ្លែងមតិនៅក្នុងជំនួបសន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍អ៊ីតាលី លោក Graziano Delrio នារសៀលថ្ងៃទី២៦កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាម បានគាំទ្រអង្គភាពអាជីវកម្មអ៊ីតាលី កសាងផែនការធ្វើអាជីវកម្មយូរអង្វែង និងអនុវត្តគំរោងការណ៍មានប្រសិទ្ធិភាពនៅវៀតណាម។ នាយករដ្ឋមន្ត្រីបានស្នើអោយភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរព័ត៍មាន បង្កលក្ខណះងាយស្រួលអោយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរចូលរួមគំរោងការណ៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នានា។ ទន្ទឹមនឹងនោះ លោកក៏បានស្នើអោយភាគីអ៊ីតាលីជំរុញ EUចុះហត្ថលេខា និងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU ( EVFTA) ក៏ដូចជាទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ។ ប្រការនេះនឹងរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការសមភាព និងមានផលប្រយោជន៍ដូចគ្នា រវាងវៀតណាមនិង EU។ រីឯ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍អ៊ីតាលី លោក Graziano Delrio ក៏បានអោយដឹងថា៖ រដ្ឋាភិបាលអ៊ីតាលីក៏យកចិត្តទូកដាក់ជាច្រើន ដល់ការរក្សាយន្តការនាវាចរណ៍ អាកាសចរណ៍ និងធានាការផ្លាស់ប្តូរពាណិជ្ជកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចសកល៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម