នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស
នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ ស្ដីអំពីស្ថានភាព និងលទ្ធផលអនុវត្តភារកិច្ចការពារប្រទេស ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៦ និងភារកិច្ចក្នុងប៉ុន្មានខែទៀតក្នុងឆ្នាំ២០១៦។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ការអនុវត្តភារកិច្ចសេដ្ឋកិច្ចការពារជាតិ ពីមជ្ឈឹមដល់មូលដ្ឋានប្រកបដោយប្រសិទ្ធិភាព កសាងខ្សែព្រំដែនប្រកបដោយមិត្តភាព សន្តិភាពរួមចំណែកពូនជ្រុំអោយចំណងមិត្តភាព ទំនាក់ទំនងជិតខាងល្អប្រសើរ រវាងវៀតណាមជាមួយប្រទេសជិតខាងផ្សេងៗ។
នាយករដ្ឋមន្ត្រីក៏បានស្នើអោយក្រសួងការពារជាតិ ត្រូវផ្តើមគំនិត ធ្វើសេនាធិការជាមួយបក្ស រដ្ឋ ដើម្បីនាំចេញសេចក្ដីសម្រេចចិត្ត នាពេលខាងមុខនេះ។ រួមជាមួយនោះ គឺលើកកំពស់កម្លាំងប្រកួតប្រជែង អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា សាមគ្គីភាព និងសម្រេចរាល់ភារកិច្ចដែលបានដាក់ចេញ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម