នាយករដ្ឋមន្ត្រីចាកចេញពីក្រុងប៉េកាំងអញ្ជើញទៅទស្សនាតំបន់រដ្ឋបាលពិសេសហុងកុង-ចិន

ថ្នាក់ដឹកនាំតំបន់រដ្ឋបាលពិសេសហុងកុងទទួលនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
និងគណៈប្រតិផូជាន់ខ្ពស់វៀតណាមនៅព្រលានយន្តហោះ
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានីប៉េកាំងអញ្ជើញទៅបំពេញទស្សនកិច្ចនៅតំបន់រដ្ឋបាលពិសេសហុងកុង(ចិន)។ នាយករដ្ឋ មន្ត្រី លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ ព្រលានយន្តហោះអន្តរជាតិហុងកុងនារសៀលថ្ងៃដដែល។
បន្ទាប់ពីមកដល់ហុងកុង (ចិន) នារសៀលថ្ងៃទី១៤កញ្ញា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងវេទិកាអាជីវកម្មនិងវិនិយោគវៀតណាម-ហុងកុង។ លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖
“បរិយាកាសធ្វើអាជីវកម្មល្អកំពុងរង់ចាំមិត្តទាំងអស់គ្នា ហើយសង្ឃឹមថា មិត្តនឹងបន្តធ្វើការវិនិយោគនៅវៀតណាម ដើម្បីការអភិវឌ្ឍន៍របស់ភាគីនីមួយ។ យើងខ្ញុំសន្យាថា វៀតណាមនឹងបង្ករលក្ខណៈងាយស្រួលសម្រាប់បណ្តាអង្គភាពអាជីវកម្មហុង កុងមកវិនិយោគលើវិស័យ ដែលខ្លួនមានឧត្តមភាពដូចជាធនាគារ ធានារាប់រង ឧស្សាហកម្មឧបត្ថម្ភជាដើម”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម