24/01/2016 09:43 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីជប៉ុននិងប្រធានាធិបតីរុស្ស៊ីសន្ទនាតាមទូរស័ព្ទអំពីអន្តរជាតិនានា


នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (រូបថត៖AP)

នាថ្ងៃទី២២ ខែមករា ឆ្នាំ​២០១៦ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានា​ធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ធ្វើការសន្ទនាតាម​ទូរស័ព្ទ ស្ដីអំពីបញ្ហាអន្តរជាតិ​នានារ​វាង​ប្រទេស​ទាំង​ពីរ ក៏ដូច​ជាពិភព​លោក​ផង​ដែរ​។ ថ្នាក់​ដឹកនាំ​បា​នឯកភាព​ថា​ នឹងសហប្រតិបតិ្តការនៅក្រុមប្រឹក្សាសន្តិសុខ អ.ស.បក្នុងការទប់ទល់ទៅនឹងការ​សាកល្បង​នុយក្លេអ៊ែររបស់​ស.ប.បកូរ៉េ កាលពីដើមខែមករាកន្លងទៅ។ នាបច្ចុប្បន្ន​ជប៉ុន​ជា សមាជិក​មិន​អចិន្ត្រៃរ​បស់​ក្រុម​ប្រឹក្សាសន្តិសុខ​អ.ស.ប ហើយប្រទេសនេះ​កំពុង សហការ​ជាមួយ​អាមេរិក កូរ៉េខាង​ត្បូង ចិននិង​រុស្ស៊ី ជំរុញ​សេចក្ដី​សំរេច​ចិត្ត​ថ្មីមួយ សំដៅដាក់ទ័ណ្ឌកម្មដ៏ខ្លាំងក្លាទៅលើស.ប.បកូរ៉េ។ ក្រៅពីនោះ ក្នុងការ​សន្ទនាតាម ទូរស័ព្ទនេះ ថ្នាក់​ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈ អំពីស្ថានភាព​នៅមជ្ឈឹមបូព៌ា ក្នុងនោះ​មាន​សង្គ្រាម​ស៊ីវិល​នៅស៊ីរី​ និងវិបត្តិនៅអ៊ុយក្រែនផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ