18/01/2016 09:50 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ Can Tho និងខេត្ត Kien Giang


នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ Can Tho និងខេត្ត Kien Giang

នាថ្ងៃទី១៧ ខែ​មករា ឆ្នាំ២០១៦ នៅស្រុក Chau Thanh ខេត្ត Kien Giang ក្រសួងគម​នា​គម​ន៍​បាន​បើក​ការ​ដ្ឋាន​សាង​សង់​ គំរោងការណ៍កសាង​ខ្សែផ្លូវ Lo Te – Rach Soi តភ្ជាប់ទីក្រុង Can Tho និងខេត្ត Kien Giang ។ អញ្ជើញ​ចូល​រួម​ពិធីនេះ នាយករដ្ឋមន្ត្រី​លោក Nguyen Tan Dung បានលើកច្បាស់ថា៖ នេះគឺជាកំណាត់ផ្លូវមួយ នៃខ្សែផ្លូវ​ជាតិ​ហូជីមិញ​ បំរើគោលដៅការពារជាតិ សន្តិសុខ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រវាងតំបន់នានា​ក្នុងទូទាំងប្រទេស។ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung សង្កត់ធ្ងន់ថា៖

“​ខ្សែផ្លូវនេះនឹងដើរតួនាទីដ៏សែនសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌​សង្គម និងសន្តិសុខជាតិ សំរាប់ខេត្ត Kien Giang កាត់បន្ថយរយៈពេលធ្វើដំណើរពី Rach Gia ទៅកាន់​ទីក្រុងហូជីមិញ និង​បើកទូលាយ​ទំនាក់​ទំនង រវាង​បណ្ដា​ខេត្តនៅ​តំបន់ដីសណ្តទន្លេ Cuu Long ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ