12/01/2016 09:37 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ធ្វើជាអធិបតី​ពិធី​ជប់​លៀង​អំណរ​សារទ​សហគមន៍​អាស៊ាន​និង​ឆ្នាំវក​អដ្ឋ​ស័ក​២០១៦​


ទិដ្ឋភាពនៃពិធី (រូបថតៈ VGP/Nhật Bắc)

នាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ​២០១៦​ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dung និងភរិយា បានអញ្ជើញជាអធិបតីភាពពិធីជប់​លៀង​អំណរសារទរសហគមន៍អាស៊ាន និងឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក២០១៦។ ថ្លែងមតិ​នៅ ក្នុង​ពិធីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានអះអាងថា ឆ្នាំ២០១៥ ជាឆ្នាំគូស​សញ្ញាការ​ដែលវៀតណាមសម្រេច ប្រកបដោយជោគជ័យនូវដំ​ណាក់ កាល៥ឆ្នាំអនុវត្ត​គោល​មាគ៌ានៃ​មហា​សន្និ​បាត​បក្ស​លើកទី១១ និងផែនការអភិ​វឌ្ឍន៍សេដ្ឋកិច្ច​សង្គម ២០១១-២០១៥ ជាពិសេស​ម៉ាក្រូ​សេដ្ឋកិច្ច​ស្ថិរភាព​ជាសារ​វ័ន្ត ម្ចាស់ការអតិផលរណា និងកំណើន GDP ទទួលបានជិត៦,៧% ជាកម្រិត​ខ្ពស់បំផុត​នារយៈពេល៥ឆ្នាំកន្លង​ទៅ។ វៀត​ណាមក៏បានម្ចាស់ការ ជម្រុញការ​ធ្វើសមាហរណកម្ម​អន្តរជាតិ ជាពិសេស​ធ្វើសមាហរ​ណកម្ម​សេដ្ឋកិច្ច​។ វៀត​ណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី (FTA) ចំនួន ១០ ជាមួយ​ដៃគូនានា​ផង​ដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន អះអាង​ថា៖

​“ទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាមបានពង្រឹង និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ បង្កើត​ឡើងក្រប​ខ័ណ្ឌ​ទំនាក់​ទំនងដៃ​គូ ជាមួយប្រទេសស្ទើតែទាំង អស់​ក្នុងតំបន់​និងលើពិភពលោក ជម្រុញ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ដោយ ឈរ​លើការគោរពអធិបតេយ្យភាព ផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅ មក​និងគោរព​ច្បាប់អ​ន្តរជាតិ។តាមនោះ ឋានៈរបស់ប្រទេសជាតិត្រូវបានលើកកំពស់ ហើយ​វៀតណាម​កាន់តែម្ចាស់​ការរួម​ចំណែក​​ចូលក្នុងរាល់បញ្ហា​ទាក់ទិនដល់ សន្តិ​ភាព ស្ថិរភាព​និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ នៅតំបន់​និង​លើពិភ​ព​លោក”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ