30/11/2017 10:45 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីអាល់ហ្សេរីសំដែងគោលបំណងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម


 
ប្រធានាធិបតីអាល់ហ្សេរីលោក Admed Ouyahia (ខាងស្ដាំ) អញ្ជើញទទួលជួបរដ្ឋមន្រ្តីក្រសួងសំណង់វៀតណាម
លោក Pham Hong Ha (រូបថត៖ TTXVN)

នាថ្ងៃទី២៨ ​ខែវិច្ឆិកា ឆ្នាំ២០១៧ នាយករដ្ឋ​មន្រ្តីអាល់ហ្សេរី​ លោក Admed Ouyahia បាន​អញ្ជើញ​​ទទួលជួប​រដ្ឋមន្រ្តី​ក្រសួង​សំណង់វៀត​ណាម លោក Pham Hong Ha ប្រធានក្រុម​ការងារ​គណៈ​​កម្មាធិការ​អន្តររដ្ឋាភិបាល​វៀត​ណាម​ ដែលទៅបំពេញ ទស្ស​នកិច្ច​ការងារក្នុ​ងក្របខ័ណ្ឌ​សម័យ​ប្រជុំលើក​ទី១១គណៈក​ម្មាធិការអន្តររដ្ឋា ភិបាល​វៀត​ណាម - អាល់ហ្សេរី​ ចាប់​ពីថ្ងៃទី២៧ដល់ទី២៩​នៅរ​ដ្ឋធានី​ Algiers។ 

ក្នុង​ជំនួបនេះ នាយករ​ដ្ឋមន្រ្តីលោក ​Ouyahia សង្កត់ធ្ងន់ថា ភាគី​ទាំង​២ ចាំបាច់​ត្រូវ​សហការ​លុបចោល​របាំង​និង​​ការលំបាក​ ដើម្បីបង្កើនថែមទៀតនូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេសគឺ​ក្នុងវិស័យ​ពាណិជ្ជកម្ម ព្រម​ទាំ​​ង​​ស្នើ​ឲ្យវៀត ណាមបង្ក​លក្ខណៈ​ងាយ​ស្រួល​ថែម​ទៀត​សំរាប់​សហគ្រាស​អាល់ហ្សេរី​ជ្រៀត​ចូល​ទីផ្សារ​វៀត​ណាម​ផង​ដែរ​​។ នាយករដ្ឋមន្រ្តីលោក Ou​yahia ស្នើឲ្យភាគីវៀតណាម ចែករំលែកនូវបទពិសោធន៍ក្នុង​ការធ្វើស​មាហរណ​​ក​ម្មអ​ន្តរជាតិ បង្កើនការវិនិ យោគរួមរវាងប្រទេសទាំង២ មិ​នត្រឹមតែក្នុងវិស័យប្រេង​​ឧស្ម័ន​ប៉ុណ្ណោះទេ​ ថែម ​ទាំង​ក្នុងវិស័យជាប្រៀបខ្លាំងរប​ស់ប្រទេសទាំង​២ដូចជាកសិកម្ម ទេសចរណ៍ ​និងចិ​ញ្ចឹម​ជលផល​ជាដើម​។
 
ស្ដីពីបញ្ហាទូ​ទាត់​បំណុល នាយករដ្ឋ​មន្រ្តីលោក Ouyahia ស្នើ​ឲ្យរ​ដ្ឋមន្រ្តី ក្រសួង​កសិកម្ម​និងអណ្ដូង​រ៉ែអាល់ហ្សេ​រីបញ្ជា​ស​មាជិកនា​នាក្នុងគណៈកម្មាធិការ​ អន្តររដ្ឋាភិបាល​អាល់ហ្សេរី​តាមស្មារតី​ក្នុងសារាចរណ៍​ដែលប្រ​ទេស​ទាំង​២​បាន​ចុះហត្ថលេខាមុ​ននេះ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ