18/01/2018 10:39 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីអញ្ជើញ​ចូលរួមកិច្ច​ប្រជុំបូក​សរុបការ​ងារ​របស់​ក្រសួង​ការ​ងារ យុទ្ធជន​ពិការ​និង​សង្គមកិច្ចវៀត​ណាម​

ថ្លែងមតិ​​នៅទីនេះ លោកនាយករដ្ឋមន្រ្តី​សង្កត់ធ្ងន់​ថា លទ្ធផលល្អនៃស​ភាពការណ៍ សេដ្ឋកិច្ច​សង្គម​កិច្ច​ក្នុង​ឆ្នាំកន្លង​ទៅមានការ​រួមវិភាគ​ទាន​​ដ៏សំ​ខាន់​ របស់ក្រសួងការងារ យុទ្ធជនពិការ​និងសង្គមកិ​ច្ច។
 

 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៧ ​ខែមករា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ នា​យករដ្ឋមន្រ្តី​វៀតណាម លោក Nguyen Xuan ​Phuc បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំបូកសរុប​ការងារ​ឆ្នាំ២០១៧ និងអនុវត្តន៍ភារកិច្ចឆ្នាំ២​០១៨ របស់ក្រសួង​ការ​ងារ យុទ្ធជន​ពិការនិង​សង្គមកិច្ច​។ ថ្លែងមតិនៅទីនេះ លោកនាយក​រដ្ឋមន្រ្តីសង្កត់ធ្ង​ន់ថា លទ្ធផល​ល្អនៃសភាព​ការណ៍ ​សេដ្ឋកិច្ចសង្គមកិច្ចក្នុងឆ្នាំកន្លងទៅមានការរួម​វិភាគទានដ៏សំខាន់ របស់ក្រសួងការ​ងារ យុទ្ធជន​ពិការ​និង​សង្គមកិច្ច​។ ក្រសួ​ងបានចេញផ្សាយ​គោលនយោបាយ​ធំៗ ស្ដីពីសុខុមាលភាពស​ង្គម ហើយមានវិធា​នការ ដែល​ជួយវៀត​ណាម ជាលើកដំបូងបាន បញ្ជូនពលករជាង១៣៥ពាន់​នាក់ទៅ​ធ្វើការ​នៅ​ឯបរទេស ក្នុង​នោះ​មាន​ទីផ្សារ ទាម​ទារ​បទដ្ឋាន​ខ្ពស់​ផង​ដែរ​។

​នាយករដ្ឋមន្រ្តីលោក​ Nguyen Xuan Phuc សង្កត់ធ្ងន់ថា ​ឆ្នាំ២០១៨ ជាឆ្នាំ គន្លឹះ​ ដូច្នេះហើយ​ ក្រសួងការងារ យុទ្ធជន​ពិការនិង​សង្គមកិច្ច ចាំបាច់ត្រូ​វអនុវត្តន៍ ដោយព្រមៗគ្នានិងខ្លាំងក្លានូ​វភារកិច្ច​ទាំង១១ ដែល​ត្រូវ​បាន​ប្រគល់ជូន​តាម សេចក្ដីសំ​រេចចិត្តលេខ ០១ ឆ្នាំ២០១៨របស់រ​ដ្ឋាភិបាល​។ ក្នុងនោះ ​ផ្តោតសំ​ខាន់ ទៅ​លើការ​សុក្រិត​យន្តការ​ គោលន​យោបាយ​​ច្បាប់ ក​សាងយ៉ាងឆា​ប់ៗនូវ គម្រោ​ង​ការណ៍​កែទម្រង់​គោល​នយោបាយ​ស្ដីពីប្រាក់​ខែ និង​គម្រោងការណ៍កែ ទម្រង់គោលនយោ​បាយធានា​រ៉ាប់រង់សង្គម ​ជាដើម។ នាយក​រដ្ឋមន្រ្តី​លោក​Nguyen Xuan Phuc អញ្ជើញមា​នប្រសាសន៍​ថា៖  
 
“ចាំបាច់​ត្រូវលើកទឹកចិត្តអង្គការ បុគ្គល វិនិយោគអភិវឌ្ឍន៍​ប្រព័ន្ធមូលដ្ឋាន អាជីព ជាពិសេស​គឺមូលដ្ឋាន​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ មូលដ្ឋាន​ចិញ្ចឹម ថែទាំមុខ សញ្ញាក្រោមការគាំ​ពារសង្គម​។ ទន្ទឹម​នឹង​នោះ អនុវត្តន៍​ការគ្រប់​គ្រង​ដោយខ្លួន​ ឯងចំ​ពោះមូលដ្ឋានអាជីពសា​ធារណៈ នឹងធ្វើភាគហ៊ុនភាវូបនីយ​កម្មជាសាក ល្បង​នូវអង្គភាព​អាជីពសាធារណៈមួយ​ចំនួន ចំណុះផ្នែកការងារ យុទ្ធជ​ន ពិការ​និង​សង្គមកិច្ច”​៕

 

តាម​ VOV5 - វិទ្យុសម្លេ​ង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ