26/07/2015 11:37 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីអង់គ្លេសវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេស​អាស៊ីអាគ្នេយ៍


នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron (រូបថត៖Telegraph)

អត្ថបទសរ​សេររបស់នាយករដ្ឋមន្រ្តីអង់គ្លេស​ លោក David Cameron​​ លើកា​សែត Daily Mail នាថ្ងៃទី២៤ខែ​កក្កដាឆ្នាំ​២០១៥​ បាន​ឲ្យដឹង​ថា លោក​នឹងដឹកនាំក្រុមអាជី​វក​រ​ធំមួយ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍ ចំនួន៤​នោះ គឺ​វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​សឹង្ហបុរី នា​ដើម​សប្ដាហ៍​ខាង​មុខនេះ។ លោក​Cameron បាន​អះអាងថា អាស៊ីអាគ្នេយ៍ជាតំបន់មួយ ដែលកំពុង​អភិវឌ្ឍន៍យ៉ាងខ្លាំង​ក្លាហើយ​អង់គ្លេស​នឹង​ចាប់យក​ឱកាស​ទាំងឡាយ ដែលតំបន់នេះនាំមក។ លោកនា​យករដ្ឋមន្រ្តីអង់គ្លេសក៏ បានថ្លែងការព្យាករ​ណ៍​ថា ដល់​ឆ្នាំ​២០៣០ អាស៊ីអាគ្នេយ៍នឹង​ក្លាយទៅជាទីផ្សារ​រួមធំទី៤​ពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ