14/07/2015 10:52 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីឡាវអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang របស់វៀតណាម


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលនាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong នៅព្រលានយន្តហោះអន្តរជាតិទីក្រុង Da Nang (រូបថត៖VOVចរាចរណ៍)

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ឡាវអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang ភាគកណ្ដាល​វៀតណាម។លោក Thongsing Thammavong និងឧបនាយក រដ្ឋមន្រ្តីវៀតណាមលោកNguyen Xuan Phuc បានជួបធ្វើការជាមួយសម្ព័ន្ធក្រុម ហ៊ុន Sun Group និងទៅទស្សនាមណ្ឌលទេសចរណ៍ Ba Na Hill។ នៅទីនេះ លោក Thongsing Thammavong បានសំដែងក្ដីសប្បាយរីករាយចំពោះសមិទ្ធិក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់ជ្រុងជ្រោយនៃទីក្រុង Da Nang ជាពិសេសគឺក្នុងវិស័យទេសចរណ៍ដោយមានមណ្ឌលទេសចរណ៍ Ba Na Hill ជាទីមកដល់ គួរឲ្យទាក់ទាញអ្នកទេសចរនៅក្នុងប្រទេសនិងអន្តរជាតិ។ នារសៀលថ្ងៃ​​ដដែល លោកនាយករដ្ឋមន្រ្តីឡាវ Thongsing Thammavong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang និងទៅទស្សនាមណ្ឌលវិថីបុរាណ Hoi An នៃខេត្ត Quang Nam៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ