15/07/2015 09:47 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីឡាវអញ្ជើញទៅទស្សនាមណ្ឌលវិថីបុរាណ Hoi An


នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong និងឧបនាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Xuan Phuc ទៅទស្សនាហាងប៉ាក់គំនូសិល្បៈ១នៅ Hoi An (រូបថត៖VGP)

បន្តដំណើរទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong បានអញ្ជើញទៅទស្សនាមណ្ឌលវិថីបុរាណ Hoi An ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម។ នៅទីនេះ លេខាគណៈកម្មាធិការបក្សខេត្ត Quang Nam លោក Le Phuoc Thanh បាន ជូនរាយការណ៍អំពីលទ្ធផលចងមេត្រីភាពរវាងខេត្ត Quang Nam ជាមួយខេត្ត Sekong របស់ឡាវព្រមទាំងអះ​អាង​ថា ទំនាក់ទំនងដ៏ល្អប្រសើរ និងសកម្មភាពសហប្រតិបតិ្តការរវាងខេត្តទាំង២បានឈានចូលស៊ីជំរៅនិងនាំមកនូវប្រសិទ្ធិភាពជាក់ស្ដែង។ រីឯនាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong បានស្នើរឲ្យខេត្ត Quang Nam និងខេត្ត Sekong បន្តរក្សារឹងមាំនូវកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ សន្តិសុខ ការពារជាតិជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ