18/05/2016 10:19 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីឡាវបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ


នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Thongloun Sisoulith (រូបថត៖Thanh Vu/TTXVN)

នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋប្រជាធិប​តេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith និងលោកជំទាវ​រួមជា​មួយ​គណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋាភិបាល​ឡាវ​បាន​ចាក​ចេញ​ពីទីក្រុង​ហូជី​មិញ បញ្ចប់​ដំណើរ​ទស្សន​កិច្ចជាផ្លូវការ នៅវៀតណាមប្រកប​ដោយជោគ​ជ័យ។ ក្នុងដំណើរ​ទស្សន​កិច្ច​លើក​នេះ នាយក​រដ្ឋមន្រ្តីលោក Thongloun Sisoulith បានជួបចរចារ ជាមួយនាយក​រដ្ឋមន្រ្តី​វៀតណាម លោក Nguyen Xuan Phuc ជួបសំដែងការគួរ សមជាមួយ​អគ្គលេខាបក្សកុម្មុយនីស្តវៀត​ណាម លោកNguyen Phu Trong ប្រធាន​រដ្ឋ​លោក Tran Dai Quang និង​ជួបសន្ទនាជាមួយប្រធានរដ្ឋសភាលោក ស្រី Nguyen Thi Kim Ngan ព្រម​ទាំងទៅ​ដាក់កម្រងផ្កា នៅវិមានគោរពវិញ្ញណ​ក្ខ័ន្ទ វរីយុទ្ធជនពលី និងចូល​ប្រាង្គតម្កល់សព​លោកប្រធាន​ហូជីមិញ​ផង​ដែរ​។ នៅបណ្ដាជំនួប ភាគីទាំងពីរបានអះអាងនូវការប្ដេជ្ញាចិត្ត របស់បក្សទាំង​ពីរ រដ្ឋ​ទាំង​ពីរ និងប្រជាជននៃប្រទេសទាំងពីរក្នុងការរក្សា និងអភិវឌ្ឍន៍​ទំនាក់​ទំនងស្មោះត្រង់​ចំណង​សាមគ្គី​ភាព​ពិសេស​វៀត​ណាម-​ឡាវ ព្រមទាំងបង្កើនទំនាក់​ទំនង​លើវិស័យ​នយោបាយ ការ​ទូត សន្តិសុខ​ការពារ​ជាតិ​ក៏ដូច​ជាកិច្ច​សហប្រតិបតិ្តការ​ លើវិស័យ​​សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ ភាគីទាំងពីរបាន​ឯកភាព​ថា នឹង​សហការ​យ៉ាង​ស្អិតរមួត ជាមួយគ្នានិងប្រទេសដទៃ អង្គការអន្តរជាតិនានា ក្នុងការគ្រប់គ្រង​ប្រើប្រាស់​ដោយ​និរន្តរភាព​និងប្រសិទ្ធិភាព​ នូវប្រភពទឹកពីទន្លេមេគង្គ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ