20/04/2017 09:51 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីស្រីលង្កានិងលោកជំទាវបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម


នាយករដ្ឋមន្រ្តីស្រីលង្កានិងលោកជំទាវបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីស្រីលង្កាលោក Ranil Wickremesinghe និងលោកជំទាវបាន​បញ្ចប់​​ដំណើរទស្សនកិច្ចជាផ្លូវការ​ប្រកបដោយ​ជោគជ័យនៅវៀតណាម តាមសេចក្ដី​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​​វៀ​ត​ណាម លោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី ១៦ ដល់ ១៨ មេសា ២០១៧។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នាយក​រដ្ឋមន្រ្តីស្រីលង្កាលោក Ranil​Wickremesinghe​ បាន​អញ្ជើញ​​ចូលរួម​ពិធីទទួល​បដិសណ្ឋារកិច្ច​ ជំនួប​ចរចា​​​ជាមួយ​​ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc  ជួបសម្ដែងការ​គួរសមអគ្គលេ​ខាគ​ណ​កម្មាធិការ​មជ្ឈឹម​បក្សកុម្មុយនិស្ត​វៀត​ណាម លោក Nguyen Phu Trong  ជួប​សន្ទនា ជាមួយ​ប្រធាន​រដ្ឋ​លោក​ Tran Dai Quang ជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និង​ចូល​រួម​​វេទិការ​​វិនិយោគវៀតណាម - ស្រីលង្កា។ នៅក្នុងបណ្ដា​ជំនួបនេះ​​ភាគីទាំងពីរ បានសម្តែង​នូវការ​ពេញ​ចិត្ត​ ចំពោះ ការអភិវឌ្ឍដ៏ល្អប្រសើរ​នៃទំនាក់ទំនង មិត្តភាពជាប្រពៃណី និង កិច្ច​សហប្រតិបត្តិការ​លើច្រើន​វិស័យ​​ រវាង​ប្រទេស​ទាំងពីក្នុងរយៈពេល ៤៧ ឆ្នាំកន្លងទៅ​​ចាប់តាំងពីថ្ងៃបង្កើត​ទំនាក់​​ទំនង​ការទូត​ (ថ្ងៃទី ២១ ខែកក្ដដា ឆ្នាំ​១៩៧០) ។​ភាគីទាំងពីរបានឯកភាពគ្នា​​នាំទំនាក់​ទំនងទ្វេភាគី ​អភិវឌ្ឍន៍​ឡើង​កំពស់​ថ្មីមួយ​ទៀត​។​ ភាគី​ទាំង​ពីរ​បាន​សង្កត់ធ្ងន់​លើសារៈសំខាន់ នៃការរក្សាសន្តិភាពនិងស្ថិរភាព នៅសមុទ្រខាងកើត សេរីនា​វាចរណ៍​ អាកាសចរណ៍ និង​ពាណិជ្ជកម្មដោយគ្មានការរារាំង ដោះស្រាយ​​ជំលោះ​ដោយ​សន្តិ​វិធី សម​ស្រប​នឹង​ច្បាប់​អន្ដរជាតិ​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ