26/08/2017 14:06 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បំពេញការងារនៅខេត្ត Quang Binh


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បំពេញការងារនៅខេត្ត Quang Binh 

នៅក្នុងកម្មវិធី​បំពេញការងារនៅខេត្ត Quang Binh ​ភាគកណ្ដាលវៀតណាម នាព្រឹ​កថ្ងៃ​ទី២៥ ខែសីហា​ ឆ្នាំ២០១៧ នាយ​ករដ្ឋមន្រ្តីវៀតណាម លោក N​guyen Xuan Phuc បា​នអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងារ​នៅឃុំ​ជន​បទ​ថ្មី ​Duc Trach ស្រុក Bo ​Tranh ខេត្ត Quang Binh។ នៅ​ទីនេះ​ លោក Nguyen Xuan Phuc បាន​លើក​សរសើរ​ឃុំ ក្នុង​ការសម្រេចរួចរាល់គោលដៅកសាង​ជន​បទថ្មី។ លោក​ស្នើឲ្យថ្នាក់​ដឹក​នាំ​ឃុំជួ​យ​ឧបត្ថម្ភ​ប្រជាជន​ផ្លាស់ប្ដូរ​មុខ​របរ។ មុននោះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ​​២០១៧ លោក​ Nguyen Xuan Phuc បានអញ្ជើញ​ចូល​រួម​ពិធី​បើកឲ្យ​ដំណើរការស្ពាន ​Nhat Le ២ នៅទី​ក្រុង Dong Hoi ខេត្ត Qu​ang Binh ។

​ក៏នាថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០១​៧ ដដែល នៅខេត្ត Quang Bi​nh ស្រុកកំ​ណើតរបស់នាយឧត្តមសេនីយ៍ ​លោក Vo Nguyen Giap  លោក Nguyen Xuan Phuc បានចូលរួ​មកម្មវិធីចេញផ្សាយពិសេសនូ​វកម្រង​តែមប្រៃសណីយ៍ នាយឧត្តមសេនីយ៍​ លោក Vo Nguyen Giap ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ