18/08/2017 10:56 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចាប់​ផ្ដើមដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​ថៃ​

 
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅថៃ

នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០១៧ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​ដឹក​នាំគណៈ​ប្រតិភូ​ជា​ន់ខ្ពស់​វៀត​ណាម អញ្ជើញទៅដល់ព្រលាន​យន្តហោះ Don Mueang ទីក្រុងបាងក​ក ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ នៅព្រះរាជាណាចក្រថៃ​ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ២០១៧ តាមសេចក្ដី​អញ្ជើញ​របស់ នាយក​រដ្ឋមន្ត្រីថៃ លោក Prayuth Chan – ocha។ ក្នុងក្របខ័ណ្ឌនៃដំ​ណើរទស្សន​កិច្ច លោក Nguyen Xuan Phuc នឹងជូបចរចាជា​មួយលោក Prayuth Chan – ocha ជួបសន្ទនាជាមួយប្រធា​ន ក្រុម​ប្រឹក្សា​នីតិបញត្តិ​ជាតិ លោក Pornpetch Wichitcholchai ជួបសន្ទនា ជាមួយប្រធានក្រុមប្រឹក្សាសម្ងាត់ ​លោក Prem Tinsulanonda ទទួល​ជួប​ជាមួយប្រធានស​មាគមមិត្តភាព ថៃ - វៀតណាម អញ្ជើញ​ចូល​រួម និង​ថ្លែង​មតិ​ប្រារព្ធ​វេទិកា​សហគ្រាស​ វៀតណាម - ថៃ ចូលរួមពិធីប្រារព្ធសប្ដាហ៍ទំ​និញវៀ​ត​ណាម នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម​ Lad Prao ទៅ​ទស្សនា​ និងបំពេ​ញការងារជាមួយរដ្ឋអំ​ណាច​ខេត្ត Nakhon Phanom។ តាមការរំពឹង​ទុក លោក​នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ទទួលជួប​ជាមួយថ្នាក់ ដឹកនាំសហគ្រាសនាំមុ​ខគេមួយចំនួន ​របស់​ថៃ ទទួល​ជួប​ជាមួយ​អាជីវក​រ​អាណិកជន​វៀត​ណាម​ និង ថ្នាក់ដឹកនាំសហគ្រាសតំបន់​ឦសានថៃ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​


 

បណ្តាព័ត៌មានបានផ្សាយ