04/04/2015 16:14 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមចេញផ្សាយសារារណ៍ស្ដីពីការបង្កើនការអនុវត្ត​ធានារ៉ា​ប់រងសង្គម​​ធានារ៉ាប់​រងសុ​ខាភិ​បាល


ប្រជាជនចុះបញ្ជីពិនិត្យព្យាបាលជំងឺដោយប័ណ្ណធានារ៉ាប់រងសុខាភិបាល

 

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទើបនឹង​បានចេញ ផ្សាយ​សារាចរណ៍​ស្ដីពីការ​បង្កើន​ការ​អនុវត្ត​គោលនយោបាយ​ធានារ៉ាប់រងសង្គម និង​ធានារ៉ាប់រងសុខាភិបាល។សារាចរណ៍នេះ បាន​លើក​ច្បាស់​ថា ប័ណ្ណ​ធានារ៉ាប់​រងទាំង ២ប្រភេទនេះ គឺគោលនយោបាយចំនួន២ដ៏សំខាន់នៃប្រព័ន្ធសុខុមាលភាព​សង្គម ដែល​​ត្រូវបានបក្ស និងរដ្ឋយកចិត្តទុកដាក់ជាច្រើន។ គោលនយោបាយធានា​រ៉ាប់រងជាច្រើន បាន​បំពេញ​បំណង​ប្រាថ្នារបស់ប្រជាជន ក្នុងការធានាសុខុមាល​ភាពសង្គម។ ដើម្បីបន្តលើកកំពស់គុណភាព ប្រសិទ្ធ​ភាព​ក្នុង​​ការ​អនុវត្តគោល​នយោបាយច្បាប់ ក៏ដូចជាជំនេះពុះ​ពាររាល់កំហិត អំពីធានារ៉ាប់រងសង្គម និងធានា​រ៉ាប់រង​សុខាភិ​បាល លោកនាយករដ្ឋមន្រ្តីបានសំណូមពរ​ថា ត្រូវអំពាវ​នាវកម្លាំង​គ្រប់ប្រភពជួយឧបត្ថម្ភ ប្រជាជន​ចូល​​រួម​ប្រភេទធានារ៉ាប់រងទាំង២នេះ ព្រមទាំង​ដោះស្រាយយ៉ាង​ម៉ឹងម៉ាត់ ទង្វើរ​ទាំងឡាយ​ដែលរំលោភ​ទៅ​លើ​មូល​និធិធានារ៉ាប់រងសុខាភិបាល៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ