16/09/2015 08:45 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម៖ កសាងខឿនឧស្សាហកម្មការពារជាតិឲ្យជឿនលឿន​ទំនើប

ថ្លែង​មតិនៅពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី៧០ ទិវា​ប្រពៃណី​របស់​អគ្គ​ស្នង​ការ​ឧស្សា​ហកម្ម​ការ​ពារ​ជាតិ​ចំណុះ​ក្រសួង​ការពារ​ប្រទេសវៀត​ណាម នា​ព្រឹក​ថ្ងៃទី​១៥ខែ​កញ្ញាឆ្នាំ២០១៥ នាយក​រដ្ឋមន្រ្តី​វៀត​ណាម​លោក Nguyen Tan Dung បាន​សង្កត់​ធ្ងន់ថា៖ អគ្គស្នង​ការ​ឧស្សាហកម្មការ​ពារជាតិ​ចាំបាច់​ត្រូវប្រ​មូល​ផ្ដុំកសាង​ខឿន​ឧស្សាហកម្ម​ការពារ​ជាតិឲ្យបាន​ជឿន​លឿន ទំនើប ហើយ​ក្លាយ​ទៅជា​ចំណែក​មួយ​សំខាន់​នៃ​ខឿន​ឧស្សាហកម្ម​ជាតិ។ ទន្ទឹម​នឹង​នោះ ត្រូវ​ជំរុញ​ខ្លាំងកិច្ច​សហប្រតិបតិ្ត​ការ​នៅក្នុង​ប្រទេស និង​អន្តរជាតិ ប្រមូល​ផ្ដុំ​ប្រើ​ប្រាស់ ច្នៃប្រឌិត​វិទ្យាសាស្ត្រ​បច្ចេក​វិទ្យាការ​ពារ​ជាតិ។ “ក្នុង​ប៉ុន្មាន​ឆ្នាំខាង​មុខ​នេះ ផ្នែក​ឧស្សាហកម្ម​ការ​ពារ​ជាតិ​ជាសារ​វ័ន្ត​មាន លក្ខណៈ​គ្រប់​គ្រាន់ ដើម្បីរៀប​ចំផលិត​អាវុធ​ទំនើប​មួយ​ចំនួន ឆ្លើយ​តប​នឹង តម្រូវការការពារ​មាតុ​ប្រទេស​ក្នុង​ស្ថាន​ភាព​ថ្មី។ ចាំបាច់​ត្រូវ​ប្រមូល​ផ្ដុំធ្វើម្ចាស់​បច្ចេកវិទ្យា ផលិត​យ៉ាង​លឿន​និង​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ប្រភេទ​កាំជ្រួច​មីស៊ីល ទំនើប​មួយ​ចំនួន​សំ​ដៅលើក​កំពស់​សមត្ថភាព​ប្រយុទ្ធ​ របស់​កង​ទ័ព​ប្រជាជន​វៀតណាម​ក្នុង​កិច្ច​ការ​ពារ​បូរណ​ភាព​ដែនដី​ និងអធិបតេយ្យភាពដ៏ពិសិដ្ឋ​របស់​ប្រទេស​ជាតិ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ