24/01/2015 14:28 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម៖ធានាកំណើន GDP ៦,២% ក្នុងឆ្នាំ២០១៥

នាយ​ប់ថ្ងៃទី២២ ខែ​មករាឆ្នាំ​២០១៥ នាយក​រដ្ឋមន្រ្តីវៀ​តណាមលោក​ Nguyen Tan Dung បាន​ធ្វើ​អធិ​បតី​កិច្ច​ប្រជុំ​​ជាមួយ​ថ្នាក់ដឹក​នាំក្រសួង ស្ថាប័ន​មាន សមត្ថកិច្ច​នានាដើម្បី​ពិភាក្សា​និងនាំ​ចេញ​​បញ្ហា​សំខាន់​ៗក្នុង​ការ​គ្រប់​​គ្រងនិងចាត់​ចែងការម៉ាក្រូសេដ្ឋ​កិច្ច។

ថ្លែងមតិនៅទី​នេះ លោកនាយក​រដ្ឋមន្រ្តី Nguyen Tan Dung បានសង្កត់ធ្ងន់ថា ក្នុង​ការងារ​ណែនាំ​ចាត់​​ចែង​ការ ត្រូវ​ច្បាម​ជាប់នឹងគោល​ដៅដែលបាន​ដាក់ចេញ​តាំងពី​ដើមឆ្នាំ សំដៅធានា​កំណើនGDP​ក្នុងឆ្នាំ​២០១៥​គឺ៦,២%​ រក្សា​សន្ទស្សន៍​អតិផរណា​នៅកំរិត​៥%។ ដោយឈរ​លើស្មារតី​ដូច្នេះ​លោក​​ Nguyen Tan Dung បាន​បញ្ជា​ណែនាំ​ឲ្យធនាគារ​ជាតិ ត្រូវម្ចាស់​ការក្នុង​ការ អនុវត្ត​អត្រាការ​ប្រាក់​​និង​កំណើន​​ឥណទាន​ឲ្យសម​ស្រប​នឹង​​បំរ៉ែបំរួល​របស់អតិ​ផរណា ដើម្បីរួ​មចំណែក​ធានា​កំណើន​សេដ្ឋ​​កិច្ច​។ស្ដីពីការ​ធ្វើអាជីវ​កម្មប្រេង​ឆៅ លោក Nguyen Tan Dung បានសំណូមពរ​សម្ព័ន្ធក្រុម​ហ៊ុន​​​ប្រេង​ឧស្ម័នវៀតណាម ខិត​ខំប្រឹង​ប្រែងទទួល​បាន​ប្រសិទ្ធភា​ព​​ខ្ពស់បំផុត​នៃផែនការ​ដែល​បាន​ដាក់​​ចេញ ប៉ុន្តែត្រូវ តាមដាន​ឲ្យបាន​ជាប់បំរ៉ែ​បំរួល​នៃតំលៃ​ប្រេង​ឆៅ​​ដើម្បី​ប្រតិបតិ្តការ​ធ្វើ​អាជីវ​​កម្ម ប្រេង​ឆៅដោយឈរលើគោល​ការណ៍គឺមិន​ទុកឲ្យខាតប​ង់កើត​មាន​ឡើង ឡើយ​​។នាយក​រដ្ឋ​​មន្ត្រី​លោក Nguyen Tan Dung បាន​បញ្ជាណែនាំ​សម្ព័ន្ធ ក្រុម​ហ៊ុនអគ្គីសនី​វៀតណាម ត្រួត​ពិនិត្យ​​ឡើង​​វិញដើម្បី​បញ្ចុះតំលៃ​អគ្គីសនី​។ លោក NguyenTan Dung ក៏បានស្នើរ​ឲ្យក្រុម​ស្រាវជ្រាវ​ប្រតិបតិ្ត​ម៉ាក្រូ​​សេដ្ឋ​កិច្ច យកចិត្ត ទុក​ដាក់ដល់ខ្លឹម​សារមួយ​ចំនួន នោះគឺជះ​ឥទ្ធិពល​ទៅលើខឿន​សេដ្ឋ​កិច្ច​នា​ពេល វៀត​​ណាម​ចូល​រួមកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាច្រើន​និងសហគមន៍​សេដ្ឋកិច្ច អាស៊ាន​ចាប់​បដិសន្ធិ​ ព្រមទាំង​វាយតំលៃ​បញ្ដាញលក់​រាយរបស់​វៀតណាម ក្នុងកាលៈ​ទេសៈ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ក្លាផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ