19/10/2014 14:57 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម៖ជំលោះទាំងឡាយត្រូវដោះស្រាយ ដោយសន្តិវិធី


លោកNguyen Tan Dung នាយករដ្ឋមន្រ្តីវៀតណាម(រូបថត អិនធឺណែត)

ក្នុងឱកាសដំណើរទស្សនកិច្ចនៅប្រទេសអាល្លឺម៉ងនាយករដ្ឋមន្រ្តីវៀតណាម លោក NguyenTan Dungនមានការឆ្លើយសម្ភាសជាមួយអ្នកសារព័ត៌មានអន្តជាតិអំពីភាពតានតឹងនៅសមុទ្រខាង
កើត។ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៃកាសែត”រលកអាល្លឺម៉ង “របស់អាល្លឺម៉ង និង“Le Monde “ របស់(បារាំង) លោក Nguyen Tan Dung អះអាងថា៖វៀតណាមដាច់ខាត ការពារ ផល​ប្រយោជន៍​ស្រប​ប់របស់ខ្លួន ព្រមទាំងបង្ហាញ​សុឆន្ទះសហការ​ជាមួយបណ្តាប្រទេស​ក្នុងការកសាង​ទំ​នុក​ទុក​ចិត្ត​យុទ្ឋសាស្រ្ត និងចីរភាពយូរអង្វែងដោយឈរលើធម្មនុញ្ញ អ.ស.បច្បាប់ អន្តរជាតិ និង​ការ​គោរព​ឯករាជ្យ​អធិបតេយ្យភាពបូរណភាពដែនដី​ និងមិនធ្វើអន្តរាគ​ម​ចូល ក្នុង​កិច្ចការ​ផ្ទៃក្នុង របស់​ប្រទេស​ផ្សេង​។​វៀតណាមអបអរសារទរ​រាល់គោលនយោបាយ​របស់​បណ្តា​មហា​អំណាច​ចំពោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយលក្ខណៈ​គោលនយោបាយ​ទាំងនោះគោរព​ឯករាជ្យ​អធិបតេយ្យភាពបូរណភាព​ដែនដី នៃបណ្តាប្រទេសរួមចំណែក​យ៉ាងសកម្ម​ក្នុង​សន្តិភាព​សន្តិសុខ​កិច្ចសហប្រតិបត្តិការ​និង​ការ​អភិវឌ្ឍន៍នៅក្នុងតំបន់។​ស្តីពីទំនាក់ទំនង​វៀតណាម​ចិន​លោក​នាយករដ្ឋមន្រ្តី Nguyen  Tan ​Dungអះ​អាង​ថា៖វៀតណាមមានបំណង​ជាមួយចិន​ធ្វើ​អស់ពី​កំ​លាង​កាយចិត្ត​របស់​ខ្លួន​កសាង​បរិយាកាស​សន្តិភាព​១មិត្តភាព២ដ៍ល្អប្រសើរ​ និង​ទំនាក់​ទំ​នង​សហ​ប្រតិបត្តិការ​បយុទ្ឋសាស្រ្ត​ទ្វេភាគី​ស៊ី​ជំរៅ​ថែម​ទៀត​។

លោកបានសង្កត់ធ្ងន់ថា៖ ជំលោះ​ទាំង​ឡាយ​នៅ​សមុទ្រខាងកើត​ត្រូវ​ដោះស្រាយ​ ដោយសន្តិវិធី​ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិអនុសញ្ញា អ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងសេចក្តី​ថ្លែងការណ៍​​ស្តីពីការប្រតិបត្តិ​របស់​ភាគី​នា​នា​​​នៅសមុទ្រខាងកើត(DOC)។ស្តីពីតួនាទីរបស់អាល្លឺម៉ង​និងសហភាពអឺរ៉ុប​(EU)ក្នុង​ការ​ដោះ​ស្រាយ​ជំលោះ​ទាំង​ឡាយ​នៅ​សមុទ្រ​​ខាងកើត លោក​នាយករដ្ឋ​មន្រ្តី Nguyen Tan Dungអះអាង​ថា៖​សន្តិភាព​ស្ថេរភាព​ និង​សន្តិសុខនៃខ្សែផ្លូវអាកាសនិងនាវាចរណ៍ នៅក្នុងតំបន់នេះ ជាផល​ប្រយោជន៍​រួម របស់​ប្រទេស​ទាំង​ឡាយនៅក្នុង និងក្រៅតំបន់។ លោក
 N​guyen Tan Dung និយាយថា៖ EU និង​អាល្លឺម៉ងក៍​ដូចជា​ប្រទេស​ផ្សេងៗរួមគ្នាសហប្រតិបត្តិការ ដើម្បីការពារសន្តិភាពសន្តិសុខនិងសេរីភាពខាង​​នាវារណ៍នៅ សមុទ្រខាងកើត៕

តាមVOV5-វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ