04/07/2015 10:49 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមសិក្ខាសាលាជាមួយអង្គភាពអាជីវកម្មជប៉ុន

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទកំពូលមេគង្គ-ជប៉ុនលើកទី៧នៅទីក្រុងតូក្យូរបស់ជប៉ុន នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានចូលរួមធ្វើអធិបតី​សិក្ខា​សាលា​ជាមួយ​តំណាងនៃសម្ព័ន្ធក្រុមហ៊ុនធំចំនួន ១៥ របស់ជប៉ុនលើច្រើនវិស័យ។ថ្លែងមតិនៅទីនេះលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមសន្យារួមដំណើរនិងបង្កលក្ខណៈងាយស្រួល​ដើម្បី​អង្គភាព​អាជីវកម្ម​វិនិយោគផ្ទាល់បរទេស (FDI) និយាយរួមនិងជប៉ុននិយាយដោយឡែកវិនិយោគ​ធ្វើអាជីវកម្ម​នៅវៀត​ណាម​។  “បើទោះបីជានាបច្ចុប្បន្ន បរិយាកាសអាជីវកម្មនៅវៀតណាមនៅមានកំហិត ការលំបាកលំបិនក្ដី ប៉ុន្តែ​យើងខ្ញុំកំពុងប្ដេជ្ញាអនុវត្តដោយព្រមៗគ្នាដំណោះស្រាយជាច្រើន ជាពិសេសគឺកែទម្រង់បែបបទរដ្ឋបាល​ក្នុង​បណ្ដាវិស័យអំពីពន្ធ គយ ធានារ៉ាប់រងសង្គម ដីធ្លីជាដើម។វៀតណាមខំប្រឹងប្រែងទទួលបានគោល​ដៅ​នា​នា​​​អំពីបរិយាកាសអាជីវកម្មស្មើនឹងកំរិតមធ្យមរបស់ក្រុមអាស៊ាន-៤ក្នុងឆ្នាំ២០១៦។ នេះជារាល់កិច្ចសន្យា​ដ៏ខ្លាំងក្លា​រ​បស់វៀតណាមដើម្បីកែលំអរបរិយាកាសវិនិយោគ ធ្វើអាជីវកម្មឲ្យកាន់តែសមស្របនឹងបទដ្ឋាន​អន្តរជាតិ​​និងកិច្ច​សន្យា ពាណិជ្ជកម្មសេរីនានា”។

វាយតំលៃខ្ពស់ចំពោះទស្សនៈនិងប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការខិតខំប្រឹងប្រែងសុក្រិតបរិយាកាសវិនិយោគ សម្ព័ន្ធក្រុមហ៊ុនជួរមុខជាច្រើនរបស់ ជប៉ុនបានអះអាងនូវគោលបំណងបង្កើនការបើកទូលាយការវិនិយោគ ធ្វើ​អាជីវកម្ម នៅវៀតណាម។

ក៏នាព្រឹកថ្ងៃដដែលដែរ នាយករដ្ឋមន្រ្តី Nguyen Tan Dung បានទទួលជួបសន្ទនា ជាមួយទេសាភិបាលខេត្ត Kanagawa លោក Kuroiwa Yuji ដែលជាតំបន់មានអង្គ ភាពអាជីវកម្មជា​ច្រើនយកចិត្តទុកដាក់​ដល់ការ​វិនិយោគ​ចូល​ក្នុងវៀតណាម៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ