18/09/2015 09:37 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិធីបើកសម្ពោធរោងចក្រអគ្គីសនី Vung Ang លេខ១

នាព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៥ នាយក​រដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan​ Dung បាន​អញ្ជើញ​ចូល​រួម​ពិធី​បើក​សម្ពោធ​រោងចក្រអគ្គីសនី Vung Ang លេខ១ នៅ​ខេត្ត Ha Tinh ភាគ​កណ្ដាលវៀតណាម។នេះ​ជាគំរោង​ការណ៍ ដែលមានតំលៃវិនិ​យោគ​សរុបជិត១,២៥ពាន់លាន​ដុល្លា​អាមេរិក និង​ជារោង​ចក្រ​អគ្គី​សនី​ធំបំ​ផុត​​តាំង​ពីមុន​មក ដែលត្រូវបានកសាងឡើង​នៅវៀតណា​ម។ ថ្លែង​មតិនៅទី​នេះ លោក​ Nguyen Tan Dung បាន​ឲ្យ​ដឹង​ថា ការ​ដាក់​រោង​ចក្រ អគ្គី​សនី Vung Ang លេខ​១ឲ្យដំ​ណើរ​ការបាន​អះអាងនូវ​គោលការណ៍​ដ៏ ត្រឹម​ត្រូវ​របស់​វៀតណាម ដែលលើកទឹកចិត្ត​ការវិនិយោគ​ពីបរទេស​ប៉ុន្តែ​ពង្រីក យ៉ាង​ខ្លាំង​ក្លា​នូវ​កម្លាំង​ក្នុង​ប្រទេស​។ លោក​ Nguyen Tan Dung បានស្នើ​ឲ្យ​ខេត្ត Ha Tinh ពង្រីក​ឧត្តមភាព​ នៃមណ្ឌលសេដ្ឋកិច្ច​ Vung Ang នាំ Vung Ang ក្លាយ​ទៅជាមណ្ឌល​សេដ្ឋកិច្ច​មូលដ្ឋានសំរាប់​ តំបន់ភាគ​ខាង​កើត​ភូមិភាគ​កណ្ដាល រួម ជាមួយ​ប្រទេស​​ទាំងមូលជំរុញ​ខ្លាំងដំណើរ​ការឧស្សា​ហូបនីយកម្ម ទំនើបភាវូប​នីយកម្ម​ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ