24/08/2017 10:39 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីពិធីទទួល បដិសណ្ឋាកិច្ចនាយករដ្ឋមន្រ្តីទួរគី


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញជាអធិបតីពិធីទទួល
បដិសណ្ឋាកិច្ចនាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim (រូបថត៖VOV)

ទទួលសេចក្ដីអញ្ជើញរបស់​នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក ​Nguyen Xuan Phuc នាយករដ្ឋមន្រ្តី​សាធារណៈ​រដ្ឋ​ទួរគី​លោក Binali Yildirim បានអញ្ជើញមកបំពេញទស្សន​កិច្ចជាផ្លូវការ​នៅវៀតណាម​ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី​២៤ ខែសីហា។ នាព្រឹកថ្ងៃទី២៣ ខែសីហា ​ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ នាយករ​ដ្ឋមន្រ្តីវៀត ណាម​លោក​ Nguyen Xuan Phuc បានអញ្ជើ​ញជាអធិបតី ពិធីទទួលបដិសណ្ឋាកិច្ច នាយក​រដ្ឋមន្រ្តីទួរគី​លោក Binali Yildirim​។
 
បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្រ្តីទាំង​២រូបបានដឹកនាំគណៈប្រតិភូជាន់ខ្ព​ស់ នៃរដ្ឋាភិបាលទាំ​ង២ដំណើរការ​កិច្ចចរចារ​។ ស្ដីពី​ទំនាក់ទំនងនយោបា​យ ភាគីទាំ​ង២បាន​ឯកភាព​បង្កើន​ការផ្លាស់​ប្ដូរគណៈ​ប្រតិភូ​គ្រប់ជាន់​ថ្នាក់ លើ​កទឹកចិត្តទំនាក់ទំនងសហប្រតិបតិ្តការ​រវាងក្រសួង ស្ថាប័ននិងតំបន់នា​នានៃប្រទេស​ទាំង២។ នាយក​រដ្ឋមន្រ្តីទាំ​ង២ក៏បាន​ផ្លាស់ប្ដូរទស្សនៈ​អំពីគោល​ជំហរ វិធានការ​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាងប្រទេស​ទាំង២ ​ហើយអះអាងថា រដ្ឋា​ភិបាលទាំង២សន្យាខំ​ប្រឹងប្រែង​នាំទំហំពាណិជ្ជ​កម្ម​ទ្វេភាគី ​ឡើង​ដល់​ទៅ៤​ពាន់លា​នដុល្លាអាមេរិកនាឆ្នាំ២​០២០។​ 
 
អញ្ជើញថ្លែងមតិនៅសន្និសី​ទកាសែតបន្ទាប់ពី កិច្ចចរចារ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​​លើក​ច្បាស់​ថា៖ "យើងខ្ញុំអះអាងថា កិច្ចសហប្រតិប​តិ្តការពាណិជ្ជកម្មជា​អាទិភាព​ចម្បង ឆ្ពោះទៅ​គោល​ដៅ​​ទំហំ​​ពាណិជ្ជកម្ម​ទ្វេភាគីចំនួន​៤ពាន់លាន​ដុល្លាអា​មេរិក នាឆ្នាំ២០២០។ ខ្ញុំនិងលោ​កនាយក​រដ្ឋមន្ត្រី Yildirim សន្យាបង្កលក្ខណៈងាយ​ស្រួលសំរាប់តំ​បន់ សហគ្រាស​នានានៃប្រទេស​ទាំង២ធ្វើអាជីវកម្ម​និង​វិនិយោគ​លើវិស័យ​ដែលភាគី​ទាំង​២មាន​ឧត្តមភាព"។
 
នារសៀល​ថ្ងៃទី២​៣ ខែសីហា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បាន​អញ្ជើញ​​ទទួលជួបសន្ទនា ជាមួយនាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim ផងដែរ។ ដើម្បី​បង្កើន​ទំនាក់​​​ទំនងសហប្រ​តិបតិ្តការ រវាងប្រទេសទាំង២នាពេលខាង​មុខ លោកស្រីប្រធានរដ្ឋសភា​ចាត់ទុកថា ភាគី​ទាំង​២​ចាំបាច់ត្រូវ​រក្សា ជំរុញដំណើរទស្សនកិច្ច ជំនួ​បប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់​ខ្ពស់ ហើយ​គាំទ្រគ្នាទៅវិញ​ទៅមកនៅ​វេទិកាតំបន់ និងអន្តរជាតិនានាដែលប្រទេសទាំង២ជា​សមាជិក៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ