10/01/2018 09:31 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទបូកសរុបរបស់ក្រសួងវិទ្យាសាស្ត្រ

នាព្រឹកថ្ងៃទី៩ មករា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទបូកសរុបសកម្មភាពវិទ្យាសាស្ត្របច្ចេកវិទ្យាឆ្នាំ២០១៧ និងទិសដៅភារកិច្ចសំរាប់ឆ្នាំ២០១៨។
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះផលិតផលវិទ្យាសាស្ត្រ​បច្ចេកវិទ្យាក្នុង​គ្រប់វិស័យ ដែលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងជីវភាពរស់ នៅនាពេលកន្លងទៅ ក្នុងនោះមានវិស័យចិញ្ចឹមជលផល ហិរញ្ញវត្ថុធនាគារ សុខាភិបាល បរិស្ថាន និងឧបករណ៍សំណង់ ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ