30/04/2018 08:57 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​សឹង្ហបុរី​


 កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២នៅសឹង្ហបុរី

នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៨ ​នាយក​រដ្ឋមន្រ្តី​វៀត​ណាម​លោក Nguyen Xuan Phuc និងលោកជំទាវ​ដឹក​នាំគ​ណៈប្រតិភូជាន់ខ្ពស់វៀតណា​ម បានវិលត្រឡ​ប់មកទី​ក្រុង​ហាណូយ​វិញ បញ្ចប់​ប្រកប​ដោយល្អប្រសើរ​ដំណើរ​ទស្សន​កិច្ចជាផ្លូ​វការនៅសឹង្ហបុរី និងចូ​លរួមកិច្ចប្រជុំកំពូលអាស៊ា​នលើក​ទី៣​២។​ 
 
រាល់​លទ្ធផលវិជ្ជមានដែលទទួ​លបានក្នុងដំណើរទស្សនកិ​ច្ចលើកនេះ នឹ​ងបើក​ចេញទំព័រ​ថ្មីក្នុង​ទំនាក់​ទំនង​សហប្រតិ​បតិ្តការ​ រវាង​វៀតណាម​និងសឹង្ហបុរី​ រួមចំណែក​ជំរុញភាពរឹងមាំនិងនវានុវត្តន៍រប​ស់អាស៊ាន។ អ​នុរដ្ឋ​មន្រ្តីការ​បរទេស​លោក Le Quoc Dung បានវាយតំលៃថា៖
​ 
“ក្រៅពីវិ​ស័យសហប្រតិបតិ្តការជាប្រពៃណីមួយចំនួ​នដូចជាវិស័យអេឡិច ត្រូនិ​ក តម្បាញកាត់​ដេរ និងកែ​ច្នៃនោះ​ គឺភាគីទាំងពីរ​បានប្ដេជ្ញា​ចិត្តសហការគ្នា​លើវិស័យ​ផ្សេងៗ​ទៀតដែល​មានការ​អនុវត្ត​វិទ្យាសាស្ត្រ​បច្ចេក​វិទ្យាជា​ច្រើន​ជាង​ និងនាំមកនូវតំលៃបន្ថែមខ្ពស់​ជាងដែរ។ នោះគឺវិស័យថាមពលថ្មី ​ថាមពលកកើតឡើងវិ​ញ”​។
 
ក្នុងដំណើរ​ទស្សនកិច្ចលើកនេះ នាយករ​ដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចំ​ណាយពេល​វេលាជា​ច្រើន​ដើម្បី​ពន្លឿន​ពាណិជ្ជកម្ម​និងការវិនិយោគ ដោយ​អញ្ជើញធ្វើជាសក្ខីភាព​ក្នុងពិធី​ចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀងចំនួន​១៦រ​វាងសហគ្រាសនៃប្រទេសទាំង​ពីរ។ លោក Nguyen Xuan P​huc អះអាងថា ​វៀត ណាម​កំពុងស្វាគមន៍​វិនិយោគិន​សឹង្ហបុរីនាពេលខាង​មុខ។
 
“វៀតណាមកំពុងខំប្រឹងប្រែ​ងកសាងខឿនសេដ្ឋកិច្ចចា​ប់ផ្ដើមអាជីព ដោយភាពច្នៃប្រឌិត ដែលបង្កើត​ឡើងឱកាស​ជាច្រើន​សំរាប់វិនិយោគិនមកចាប់ផ្ដើមអាជីពនៅ​វៀតណាម។ រដ្ឋាភិបាលវៀត ណាមស​ន្យានឹងជួយ​ឧបត្ថម្ភនិង​បង្ក លក្ខណៈងាយស្រួលសំរាប់ការ​ផ្ដួចផ្ដើមគំនិតចាប់ផ្ដើមអា​ជីព គាំពារសិទ្ធិ​កម្មសិទ្ធិបញ្ញា​ដែលបានចែងក្នុងច្បាប់កម្ម​សិទ្ធិបញ្ញាវៀតណាម ក៏ដូច​ជាក្នុងកិច្ច​ព្រមព្រៀង​ FTA​ នានា​ដែល​វៀតណាម​ជាសមាជិក​ផង​ដែរ​”។
 
ក្រោយពីបញ្ចប់​ដំណើរទស្សនកិច្ចជាផ្លូវការនៅសឹ​ង្ហបុរី នាយករដ្ឋមន្រ្តី​លោក Nguyen Xuan Phuc ដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់វៀត​ណាម បា​នចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣​២ ក្រោមប្រធា​នបទ “ភាពរឹ​ងមាំ​និង​នវានុវត្តន៍​របស់អាស៊ាន”។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ​លោក Nguyen Xuan Phuc បាន​អះអាងថា ភាពរឹង​មាំរបស់​អាស៊ានគួរ​តែបានពូនជ្រុំនិងអភិវឌ្ឍនៅលើស​សរទ្រូងទាំង៣ដែលក្នុងនោះ​ការរ​ក្សាសាមគ្គីភាព ឯកភាព​និង​តួនាទី​ជាមជ្ឈមណ្ឌលរបស់ អាស៊ាន​មានអត្ថន័យគន្លឹះ៕

 

តាម​​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ