27/05/2017 10:51 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួល​ជួប​សន្ទនា​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ Alphabet​


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួប
សន្ទនាជាមួយប្រធានក្រុមហ៊ុន Alphabet អាមេរិក

នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នៅក្នុង​ជំនួប​សន្ទនា​ជាមួយ​លោក Eric Schmidt ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធក្រុមហ៊ុន Alphabet (ក្រុមហ៊ុន​មេ​របស់ Google) នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​លើក​ច្បាស់​ថា វៀតណាមជានិច្ចកាលបង្កលក្ខណៈ​សម្រាប់សហគ្រាសរិនិយោគ ធ្វើអាជីវកម្ម​ប្រកប​ដោយជោគជ័យ នៅវៀតណាម ដែល​ក្នុងងនោះ​មាន​សហគ្រាស​អាមេរិក។

 លោក​បានសង្កត់ធ្ងន់ថាឱកាស និងសក្តានុពល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​និងវិនិយោគ​រវាង​ប្រទេស​ទាំងពីរនៅ ធំធេងណាស់ ដើម្បីនាំយកនូវ​ផលប្រយោជន៍​សម្រាប់​ភាគីទាំងពីរ។ ទន្ទឹមនឹងនោះ នា​រយៈ​​ពេលកន្លងទៅ  មាន​មុខញ្ញាបាន​ប្រើប្រាស់ YouTube ដើម្បីនាំចេញនូវព័ត៌មាន​ខុសពីកាពិត រំលោភ​លើ​​ច្បាប់​វៀតណាម ហើយបានស្នើឲ្យ Google រួម​សហការ​ជាមួយ​វៀត​ណាម ដើម្បី​ដោះស្រាយ​លុបចោល​ព័ត៌មាន​ទាំងនេះ។          រីឯខ្លួនវិញ ប្រធាន​ក្រុម​ហ៊ុន Alphabet លោក Eric Schmidt បានឲ្យ​ដឹង​ថាលោក​ទើប​​នឹង​បាន​​​​ចូល​រួម​ពិធី​បើកសម្ពោធ​គម្រោងការណ៍ស្ដីពីការបណ្ដុះ បណ្ដាលជំនាញឌីជីថល​សម្រាប់​កសិករ​វៀត​ណាម​ តាមនោះជួយឲ្យប្រជាពល​រដ្ឋវៀតណាម អាចប្រើ​ព័ត៌មាន​ដើម្បី​បម្រើជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើ​ពលកម្ម​និង​ ផលិតកម្ម។ លោកក៏បាន​ឲ្យដឹង​ថានឹង​រួមសហការ ​ជាមួយ​វៀតណាម​ដើម្បី​លុបចោល​ព័ត៌មាន​អាក្រក់​រំលោភ​​លើច្បាប់ របស់វៀតណាម ហើយនឹង​ពិចារណា​លើការ​បើកការិយាល័យ​តំណាង​នៅ វៀតណាម​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ