08/10/2017 11:28 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអគ្គនាយក Samsung អេឡិចត្រូនិកកូរ៉េខាងត្បូង


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនា
ជាមួយអគ្គនាយក Samsung អេឡិចត្រូនិកកូរ៉េខាងត្បូង

នាថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៧ នៅក្នុងជំនួបសន្ទនាជាមួយ លោក Shin Jong Kyun អគ្គនាយក Samsung អេឡិចត្រូនិកកូរ៉េខាងត្បូងនៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនកូរ៉េខាងត្បូង ជាពិសេស គឺសម្ព័ន្ធក្រុមហ៊ុន Samsung ដែលក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ជានិច្ចកាលជាវិនិយោគិនបរទេសធំបំផុតនៅវៀតណាម ហើយអះអាងថារដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ក្នុងនោះមាន Samsung។ លោកនាយក​រដ្ឋមន្ត្រីបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនបន្តជួយឧបត្ថម្ភជាក់ស្ដែងអំពីការបណ្ដុះបណ្ដាស និងផ្ទេរប្រគល់បច្ចេកទេស ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបច្ចេកទេសរបស់វៀតណាម ជាពិសេស​គឺ​សហគ្រាស​ខ្នាតតូចនិងមធ្យម មានឱកាសសហប្រតិបត្តិការចូលរួមការផ្គត់ផ្គង់វត្ថុធាតិដើម សម្ភារៈសម្រាប់គម្រោងការណ៍នានានៃ Samsung ។

រីឯខ្លួនវិញ លោក Shin Jong Kyun បានឲ្យដឹងថា Samsung មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រីក​វិនិយោគ​លើវិស័យទូរគមនាគមន៍នៅវៀតណាម។ Samsung មានផែនការបង្កើនចំនួនសហគ្រាសវៀតណាមចូលរួមខ្សែសង្វាក់ផលិតកម្មរបស់សម្ព័ន្ធក្រុមហ៊ុន ដោយមានសហគ្រាសចំនួន ២៩។ Samsung រំពឹងទុកថានឹងនាំចេញផលិតកម្មជាង ៥០ ពាន់លានដុល្លារអាមេរិក ហើយស្រួបយក ២០% នៃទំហំពាណិជ្ជកម្មនាំចេញរបស់​វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ