21/05/2017 11:31 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយតំណាងនៃខឿនសេដ្ឋកិច្ចជាសមាជិកនៃ APEC


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយតំណាងនៃខឿនសេដ្ឋកិច្ចជាសមាជិកនៃ APEC 

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ នាយក​រដ្ឋមន្រ្តី​វៀត​ណាម​លោក Nguyen Xuan Phuc បាន ទទួលជួប​សន្ទនា​ជាមួ​យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក លោក Robert Lighthizer។ ​នៅ​ទីនេះ នាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះការដែលលោក Robert Lighthizer បាន​អញ្ជើញមកបំពេញទស្សនកិច្ច​នៅវៀតណាម ក្នុងកាលៈ​ទេសៈទំនាក់​ទំនង​​ពាណិជ្ជកម្មរវាង​វៀតណាម និងអាមេរិក​កំពុង​អភិវឌ្ឍន៍​ដ៏ល្អ​ប្រលើរ​។ នាយករដ្ឋមន្ត្រី​បានបញ្ជាក់ថា​វៀតណាម​គាំទ្រចំពោះ​ពាណិជ្ជកម្ម​សេរីដោយ​ផ្អែកលើ​មូលដ្ឋាន​សម​ភាព និងមានផលប្រយោជន៍​​ដូចគ្នា។ លោក​ក៏បាន​ឲ្យដឹង​ថា អាមេរិក​មានតួនាទី​យ៉ាងសំខាន់​នៅក្នុង​តំបន់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​អាស៊ី ប៉ាស៊ីហ្វិកហើយមាន​បំណង​ថា អាមេរិក​នឹងពង្រីក​ថែមទៀត​នូវសកម្មភាព​សហប្រតិបត្តិការ របស់ខ្លួន ជាពិសេស​លើវិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម រួមចំណែកដល់ភាពរុងរឿងរួមនៃតំបន់ និងលើពិភពលោក។

នាថ្ងៃដដែល នៅក្នុងជួបនួបជាមួយរដ្ឋម្ត្រី ក្រសួង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ជប៉ុនលោក Hiroshige Seko នាយករដ្ឋមន្ត្រីវៀតណាមជឿជាក់ថា ដោយមានការ​ចូលរួមរបស់លោក Hiroshige Seko នោះ ជប៉ុននឹងរួម​ចំណែក​​យ៉ាង​សកម្មចំពោះសន្និសីទថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម APEC។ នាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឲ្យស្ថាប័នទាក់ទិននានាត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងពិភាក្សា​ក្នុងការនាំចេញនាំចូល​កសិផល និងផ្លែឈើ តាមនោះ​រួមចំណែក​​បង្កើន​តម្លៃពាណិជ្ជកម្ម​ទ្វេភាគី​នៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ