30/09/2017 13:04 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្រ្តីមហាផ្ទៃឡាវ


 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VGP)

 នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីមហាផ្ទៃឡាវ Khammanh Sounvileuth។ នៅទីនេះ នាយករដ្ឋ​មន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងមហាផ្ទៃនៃប្រទេសទាំង២រៀនសូត្រគ្នាទៅវិញទៅមកហើយស្រាវជ្រាវបទពិសោធន៍ដ៏ជឿនលឿនលើពិភពលោកតាមទិសកាត់បន្ថយបរិមាណកម្មាភិបាលរដ្ឋ ប៉ុន្តែគុណភាពត្រូវបានលើកកំពស់។

រីឯខ្លួនវិញ រដ្ឋមន្រ្តី Khammanh Sounvileuth ឲ្យដឹងថា ក្រសួងមហាផ្ទៃឡាវយកចិត្តទុកដាក់ដល់បទពិសោធន៍ក្នុងវិស័យរៀបចំក្បាលម៉ាស៊ីនរដ្ឋ ខឿនរដ្ឋបាលរបស់វៀតណាម ហើយមានបំណងទទួលបានការជួយឧបត្ថម្ភ​របស់រដ្ឋាភិបាលនិងក្រសួងមហាផ្ទៃវៀតណាមក្នុងវិស័យនេះ៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ