03/03/2018 13:37 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយ ប្រធានសម្ព័ន្ធក្រុមហ៊ុន Sojitz (ជប៉ុន)

នារសៀលថ្ងៃទី ១ ខែមិនា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយ លោក Masayoshi Fujimoto ប្រធានសម្ព័ន្ធក្រុមហ៊ុន Sojitz (ជប៉ុន) ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួប ប្រធានសម្ព័ន្ធក្រុមហ៊ុន Sojitz (ជប៉ុន)

នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដល់សាជីវកម្ម និងអាជីវកម្មជប៉ុនដែលធ្វើអាជីវម្មប្រកបដោយជោគជ័យនៅវៀតណាម ក្នុងនោះ មានសម្ព័ន្ធក្រុមហ៊ុន Sojitz ។ លោក Nguyen Xuan Phuc បាន កោតសរសើរសម្ព័ន្ធក្រុមហ៊ុន Sojitz ដែលបានអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា និងវិនិយោគលើវិស័យឧស្សាហកម្ម នៅវៀតណាម ដោយចាត់ទុកថាប្រការនេះសមស្របតាមតម្រូវការជាក់ស្តែងនៅតំបន់នានានៅវៀតណាម។ លោក Nguyen Xuan Phuc សង្ឃឹមថា ដោយមានសក្តានុភាពដ៏រឹងមាំរបស់ខ្លួនសម្ព័ន្ធក្រុមហ៊ុន Sojitz នឹងបន្តពង្រីកផលិតកម្មនិងសកម្មភាពអាជីវកម្មរបស់ខ្លួន នៅប្រទេសវៀតណាមដោយឥតឈប់ឈរ ដើម្បីរួមចំណែកបន្ថែមទៀតដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាពិសេសក្នុងវិស័យថាមពលស្អាត កសិកម្ម និងសុវត្ថិភាពម្ហូបអាហាររបស់វៀតណាម។

លោក Masjidoshi Fujimoto បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល សេដ្ឋកិច្ច-សង្គមរបស់ប្រទេសវៀតណាម ហើយបានឲ្យដឹងថាសម្ព័ន្ធក្រុមហ៊ុន Sojitz បានវិនិយោគនៅវៀតណាមលើវិស័យជាច្រើន អស់រយៈពេលច្រើនឆ្នាំ។
នាបច្ចុប្បន្ននេះ សម្ព័ន្ធក្រុមហ៊ុន Sojitz នេះកំពុងព្យាយាមអនុវត្តគម្រោងផលិតស្រូវ ដែលមានគុណភាពខ្ពស់នៅ​វៀតណាម ដោយទិសស្លោកថាការកសាងវិស័យម្ហូបអាហារ ដោយសុវត្ថិភាពនិងមានទំនុកទុកចិត្តនៅ​វៀតណាម​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ