09/11/2017 09:44 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយក រដ្ឋមន្រ្តីកាណាដាលោក Justin Trudeau


 នាយករដ្ឋមន្រ្តីទាំង២រូបដឹកនាំគណៈប្រតិភូនៃប្រទេសទាំង២ចូលរួមជំនួបចរចា (រូបថត៖ VOV)

នារសៀលថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០១៧ បន្ទាប់ពីពិធីទទួលបដិសណ្ឋាកិច្ចនៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan Phuc បានជួបចរចាជា មួយនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau។
នៅជំនួបចរចា ថ្នាក់ដឹកនាំទាំង២រូបបានឯកភាពលើការបន្តសហការគ្នា អនុវត្តខ្លឹមសារនានាក្នុងក្របខ័ណ្ឌដៃគូលើគ្រប់វិស័យដូចជានយោបាយ ការទូត ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ អប់រំបណ្ដុះបណ្ដាល ហើយ បន្តសហការយ៉ាងស្អិតរមួតនៅវេទិកាតំបន់និងអន្តរជាតិ។

នៅជំនួបនេះ នាយករដ្ឋមន្រ្តីទាំង២រូបក៏បានអនុម័តលើសេចក្ដីថ្លែងការណ៍ រួមស្ដីពីការបង្កើតទំនាក់ទំនងដៃ​គូ​លើ​គ្រប់វិស័យរវាងសាធារណៈរដ្ឋសង្គម និយមវៀតណាមនិងកាណាដា។

សេចក្ដីថ្លែងការណ៍រួមលើកច្បាស់ថា វៀតណាមនិងកាណាដាសំរេចលើការបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ មិត្តភាព​រវាងប្រទេសទាំង២តាមទិសពេញលេញជាក់ស្ដែង ប្រសិទ្ធភាព ស្ថិរភាពនិងយូរអង្វែង ឆ្លើយតបនឹងផលប្រយោជន៍នៃប្រទេសទាំង ២ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិង អភិវឌ្ឍន៍នៅតំបន់អាស៊ី​-ប៉ាស៊ីហ្វិកនិងលើពិភពលោកដោយឈរលើមូលដ្ឋាន ធម្មនុញ្ញអ.ស.ប គោលការណ៍សារវ័ន្តរបស់ច្បាប់អន្តរជាតិ​និងច្បាប់នៃប្រទេស និមួយៗ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ