13/03/2018 09:38 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរ ទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់

ថ្ងៃត្រង់ថ្ងៃទី១៣ មីនា នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern នឹងអញ្ជើញជាអធិបតីក្នុងពិធីទទួលជាផ្លូវការនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកជំទាវ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ


នាវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែមីនា តាមម៉ោងតំបន់ នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc និងលោកជំទាវបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិ Auckland​ នូវែលហ្សេឡង់ ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះចាប់ពីថ្ងៃទី ១១ដល់ទី១៤ មីនា។

ថ្ងៃត្រង់ថ្ងៃទី១៣ មីនា នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern នឹងអញ្ជើញជាអធិបតីក្នុងពិធីទទួលជាផ្លូវការនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកជំទាវ។ មុននោះ នារសៀលថ្ងៃទី១២ មិនា លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអភិបាលទីក្រុង Auckland លោក Phil Goff ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅនូវែលហ្សេឡង់។ លោកនាយករដ្ឋមន្រ្តីគ្រោងនឹងចូលរួមវេទិកាសហគ្រាស​វៀត​ណាម​ - នូវែលហ្សេឡង់ ហើយទទួលជួបថ្នាក់ដឹកនាំសហគ្រាសធំៗមួយចំនួនរបស់នូវែលហ្សេឡង់និងទៅទស្សនា​សកលវិទ្យាល័យ​ Waikato ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ