03/07/2015 09:44 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទកំពូលមេគង្គ-ជប៉ុនលើកទី៧


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងសមភាគីជប៉ុនលោក Shinzo Abe
នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់​វៀតណាមចាកចេញពីរដ្ឋធានីហាណូយអញ្ជើញទៅចូលរួមសន្និសីទកំពូលមេគង្គ-ជប៉ុន លើកទី​៧​ចាប់​ពីថ្ងៃទី២ដល់ទី៤ ខែកក្កដា នៅទីក្រុងតូក្យូតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe។

ការដែលលោក Nguyen Tan Dung ចូលរួមសន្និសីទលើកនេះ គឺសំដៅរួមចំណែកជំរុញកិច្ចសហប្រតិបតិ្តការមេគង្គ-ជប៉ុននាពេលខាងមុខ តាមទិសជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាថែមទៀតសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់អនុតំបន់ទន្លេមេគង្គនិយាយរួមនិងវៀតណាមនិយាយដោយឡែកអះអាងនូវការសន្យានិងតួនាទីរបស់​វៀត​ណាមចំពោះកិច្ចសហប្រតិបតិ្តការមេគង្គ-ជប៉ុន ព្រមទាំងពង្រឹង ទំនាក់ទំនងមិត្តភាពជាមួយប្រទេសនៅអនុតំបន់ទន្លេមេគង្គផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ