23/06/2015 10:05 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទៅកាន់ម៉ីយ៉ាន់ម៉ា

នាថ្ងៃត្រង់​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៥ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen​ Tan Dung ដឹក​នាំ​គណៈ​ប្រតិភូ​វៀត​ណាម​ទៅកាន់​រដ្ឋធានី Nay Pyi Taw របស់​ម៉ីយ៉ាន់​ម៉ា ចាប់​ផ្ដើម​កម្ម​វិធី​ចូល​រួម​សន្និ​សីទ​កំពូល​សហ​ប្រតិ​បតិ្ត​ការ​កម្ពុជា​-ឡាវ-ម៉ីយ៉ាន់ម៉ា-វៀត​ណាម​លើកទី៧ និងសន្និសីទ​កំពូល​យុទ្ធ​សាស្ត្រ​​សហ​ប្រតិ​បតិ្ត​ការ​សេដ្ឋកិច្ច Ayeya​ wady – Chao Phraya – Mekong លើកទី៦​ ដែលប្រពឹ្រត្ត​ទៅ ចាប់ពីថ្ងៃទី២២​ដល់ថ្ងៃទី​២៣ ខែ​មិថុនា​។ ទទួល​លោក​នាយក​រដ្ឋ​មន្រ្តី Nguyen Tan Dung នៅព្រលានយន្ត​ហោះ​អន្តរជាតិ Nay Pyi Taw មាន​រដ្ឋមន្រ្តី​ក្រសួង ថាម​ពល​ម៉ីយ៉ាន់ម៉ា​លោក U Zay Yar​ Aung តំណាង​ថ្នាក់ដឹក​នាំក្រសួង​ការបរ​ទេស​ម៉ីយ៉ាន់ម៉ា និង​ឯកអគ្គ​រដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅ​ម៉ីយ៉ាន់​ម៉ា លោក Pham Thanh Dung ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ