07/07/2015 09:48 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងគណៈប្រតិភូសមាជិកសមាជិការសភាមណ្ឌល Hai Phong (ភាគខាងជើងវៀតណាម)​ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Thuy Nguyen សំដៅជូនដំណឹងអំពីលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី ៩ កន្លងទៅ។ លោក Nguyen Tan Dung បានលើកច្បាស់នូវភារកិច្ចធំៗចំនួន៣ដែល រដ្ឋាភិបាលនឹងប្រមូលផ្ដុំបញ្ជាណែនាំអនុវត្តនោះ​គឺ​ជំរុញកំណើនសេដ្ឋកិច្ច បន្តរក្សារឹងមាំស្ថិរភាពនយោបាយសង្គមធានាអធិបតេយ្យភាពជាតិនិងបូរណភាព ដែន​ដី និងរៀបចំល្អមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេសលើកទី ១២។ ស្ដីពីស្ថានភាពនៅសមុទ្រខាងកើត លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ស្ថានភាពនៅសមុទ្រខាងកើតកំពុងមាន​បំរ៉ែបំរួលដ៏ស្មុគស្មាញ។ វៀតណាមប្ដេជ្ញាតស៊ូការពារអធិបតេយ្យភាពដោយដំណោះស្រាយដែលសមស្រប​នឹងច្បាប់អន្តរជាតិ ត្រឹមត្រូវតាមប្រវត្តិសាស្ត្រជាក់ស្ដែង ព្រមទាំងធានាសន្តិភាព ស្ថិរភាពដើម្បីកសាងនិង
អភិវឌ្ឍន៍​ប្រទេសជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ